ពិតជាចម្លែកណាស់! ក្មេងស្រី​២​នាក់​ជាពលករ​ជួបរឿងមួយគួរឲ្យព្រឹក្បាល់(​មាន​វីដេអូ​)

ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចម្លែក​ពុំ​នឹកស្មាន បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី២ នាក់ ត្រូវបាន​ខ្មោច​ចូល ធ្វើ​ឲ្យ​ពួកនាង​ច្រឡោត​រើ​ឲ្យ​មនុស្ស​៤, ៥ នាក់ ចាប់​សឹង​ពុំ​ឈ្នះ និង​ថែមទាំង​បង្ហាញ​ទឹកមុខ​ដ៏​កាច​សាហាវ​គួរ​ឲ្យ​ខ្លាច​តែម្តង ។​


បើតាម​ព្រះសង្ឃ​ខ្មែ​ង​១​អង្គ រៀបរាប់​ឲ្យ​ដឹង​ក្នុង​វីដេអូ ក្មេងស្រី​២​នាក់​ដែល​ត្រូវ​ខ្មោច​នេះ ១​មាន​អាយុ ១៦ ឆ្នាំ និង​១​ទៀត ១៧ ឆ្នាំ ប៉ុន្តែ គាត់​ព្រះអង្គ​ពុំបាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ពួកនាង​នោះទេ ។ ក្មេងស្រី​ទាំងពីរ សព្វថ្ងៃនេះ កំពុងធ្វើការ​ងារ​នៅក្នុង​ប្រទេស​ថៃ និង​ត្រូវ​ខ្មោច​ចូល​តាំងពី​វេលា​ម៉ោង ៣ រសៀល ស្ថិតនៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ ។​
​នៅ​ខណៈ​ពេលនោះ​ផងដែរ បងប្អូន​ពលករ​ខ្មែរ​យើង ដែល​ស្នាក់នៅ​បន្ទប់​ជាមួយ រួមទាំង​ព្រះសង្ឃ​១​អង្គ ពុំ​ដឹង​វិធី​ជួយ​ពួកនាង​ទេ ដោយបាន​ត្រឹម​យក​ទឹក​ឲ្យ​ពួកគេ​ផឹក​, ដាក់​ម្ទេស​ញ៉ុ​ក​មាត់ និង​និយាយ​ទៅកាន់​ព្រលឹង​ខ្មោច​តែ​ប៉ុ​ណ្នោះ ដើម្បី​សុំ​ឲ្យ​ចាក​ចេញពី​ខ្លួន​របស់​ពួកនាង ៕