គ្រោះថ្នាក់​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទី​២​នេះ កើនឡើង​ជាង​ថ្ងៃ​ទី​១ គឺ​មួយ​គុណ​នឹង​ពីរ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នេះ គឺ​កើតឡើង​២៤​លើក (​យប់​១១​លើក​) ស្លាប់​១៣​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​២៨​នាក់ (​ស្រី​៦​នាក់​) របួសស្រាល​៦​នាក់ (​ស្រី​៦​នាក់​)​។

ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ ៖ ល្បឿន​៧​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​, ប្រជែង​គ្នា​៥​លើក ស្លាប់​៥​នាក់​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​ម្នាក់​, ស្រវឹង​២​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៥​លើក​ស្លាប់​៣​នាក់ សរុប​ស្លាប់​១៣​នាក់ ៖ ម៉ូត​១១​នាក់​(​មិន​ពាក់មួក​៩​នាក់​) ថ្មើរជើង​២​នាក់ ។

ហើយ​គ្រោះថ្នាក់​ប៉ះទង្គិច គឺ ម៉ូតូ​និង​ម៉ូតូ​៧​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១១​លើក​ស្លាប់​៨​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើកស្លា​ប់ម្នាក់​, ម៉ូតូ​និង​ថ្មើរជើង​៣​លើក​ស្លាប់​២​នាក់​, រថយន្ត​​តូច​ក្រឡាប់​១​លើក ។ ចំណែកឯ​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​៤៣​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​៣០​គ្រឿង​, រថយន្ត​តូច​១១​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។ រីឯ​យាន​យន្ត​បង្កហេតុ វិញ គឺ​ម៉ូតូ​១៣​លើក​, រថយន្ត​តូច​៩​លើក ,​រថយន្ត​ធំ​២​លើក និង គ្រោះ​ថ្នាក់លើ​ផ្លូវ គឺ​ផ្លូវជាតិ​៨​លើក​, ផ្លូវ​ខេត្ត​១៤​លើក ផ្លូវលំ​២​លើ​ល ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្ត​កែប​២​លើក ស្លាប់​២​នាក់ របួស​៣​នាក់​, កំពង់ចាម​៣​លើក ស្លាប់​៣​នាក់ របួស​ម្នាក់​, កំពង់ធំ​៣​លើក ស្លាប់​២​នាក់ របួស​៦​នាក់ (​ស្រី​៣​នាក់​), កំពត​២​លើក ស្លាប់​ម្នាក់ របួស​២​នាក់​, ក្រចេះ​២​លើក ស្លាប់​ស្រី​ម្នាក់ របួស​៤​នាក់​, តាកែវ​២​លើក ស្លាប់​ម្នាក់ របួស​៤​នាក់ (​ស្រី​ម្នាក់​), ព្រះ​វិហារ​១​លើក ស្លាប់​ម្នាក់ របួស​២​នាក់​, បាត់ដំបង​១​លើក ស្លាប់​ម្នាក់ របួស​៤​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​ស្រី​ម្នាក់ ៕