ពិតជាសាហាវខ្លាំងណាស់លោកអើយ៖ ស្រីស្នេហ៍ខឹងសុំដោះដៃ កាត់លិង្គដាច់ផ្អើលគេទាំងយប់…

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី12 ខែមេសា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនិស្សិតប្រុសម្នាក់ ត្រូវបានស្រីស្នេហ៍កាត់លិង្គចោលទាំងកណ្តាលយប់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ ប៉ុន្តែជាអកុសលគ្រូពេទ្យជំនាញបានប្រាប់ថា “លិង្គត្រូវរបួសធ្ងន់ធ្ងរមិនអាចតភ្ជាប់បានទេ ព្រោះលិង្គត្រូវបានជនដៃដល់យកផែឡាមកាត់ជិតដាក់ដល់គល់” ។ រឿងរ៉ាវខឹងសម្បារគូស្នេហ៍រហូតដល់កាត់លិង្គចោលនេះ ត្រូវបានគេដឹងថា ស្នេហាយុវនិស្សិត សាវ៉ា បានសាងស្នេហាជាមួយក្រមុំរោងចក្ររហូតដល់ថ្នាក់បានខ្លួនបានប្រាណ ហើយ នៅថ្ងៃកើតហេតុខាងប្រុសមកប្រាប់ខាងស្រីថា “យើងបែកគ្នាទៅ ព្រោះថ្ងៃឆ្នាំយើងមិនត្រូវគ្នាទេ” ទើបជាធ្វើឲ្យនាងបាក់ទឹកចិត្ត ខូចចិត្ត កើតជាក្តីខឹងសម្បាររកកលកាត់លិងចោលតែម្តង ។

ករណីកាត់លិង្គនេះ ជាករណីទីមួយនៅក្នុងសង្គមកម្ពុជា ហើយក៏ជាមេរៀនសំរាប់ក្រុមបុរសខិលខូចទាំងឡាយ ដែលច្រើនតែប្រើសំដីលួងលោមផ្អែមល្ហែមស្ទូចនារីឱ្យបើកបង្អួចបេះដូងរបស់នាងឱ្យខ្លួនបានចូលនែបនិត្យរួមរ័កកាយទៅតាមការស្រេកឃ្លានខុសតម្រាដោយភ្លេចគិតថា នាងៗក៏មានបេះដូងដែរ។ ជាងនេះទៀតសោក នេះក៏ជាមេរៀនសម្រាប់នារីៗ កុំឆាប់ងាយជឿទុកចិត្តលើបុរសណាម្នាក់ ខណៈពេលមិនទាន់បានចូលស្តីដណ្តឹង និងក្រាបផ្ទឹមក្បាលដល់កន្ទេលនៅថ្ងៃរៀបការ។ ការសម្រេចចិត្តកាត់លិង្គបុរសជាសង្សា នឹងនាំឲ្យនារីចិត្តស្មោះនោះមានទោសទណ្ឌដល់ខ្លួនទៅវិញ ។ គួរបញ្ជាក់ថា រឿងរ៉ាវនេះ កើតឡើងនៅចំណុចផ្ទះជួលនារីជាសង្សាឈ្មោះ លីស្រីនាង (ជនដៃដល់) បន្ទប់លេខ២២ ជាន់ទី១ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ ចំណែកខាងបុរសជនរងគ្រោះឈ្មោះ ផ សផ ជានិស្សិត ស្នាក់នៅវត្តមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងខិតខំតាមចាប់ជនដៃដល់ ដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕