ស្ត្រីម្នាក់​ត្រូវ​គេវាយ​ប៉ោងភ្នែក​ ដោយសារ​ សត្វឆ្កែ​ជុះអាច់​ ខ្វះ​អនាម័យ​…

ភ្នំពេញ៖ បុរស​ម្នាក់​និង​ក្រុមគ្រួសារ សមត្ថកិច្ច​ហៅ​ទៅ​បំភ្លឺ ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ប៉ោង​ភ្នែក រឿង​ឆ្កែ​ជុះអាចមុខផ្ទះ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ដោយសារ​ទ្រាំ​មិនបាន ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ រួច​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុភ្លាមៗ រួច​នាំខ្លួន​បុរស​ដៃដល់​មក​សួរនាំ​តែម្តង។

កាលពីមុន​ថ្ងៃកើតហេតុ ជា​រៀងរាល់​ព្រឹក ឆ្កែ​របស់​ម្ចាស់ផ្ទះ​ដែលមាន​ជម្លោះ​ជាមួយ​គាត់ តែ​តែង​មក​ជុះអាចម៍​នៅមុខ​ផ្ទះ​គាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​កើប​អាចម៍ឆ្កែ​នោះ​ចេញ​ស្ទើ​តែ​រាល់ថ្ងៃ។ ទាំង​ដែល​ពេលខ្លះ​ស្រែកជេ​ពិតមែន ព្រោះ​វា​ក្លិនស្អុយ​ប៉ះពាល់​ការ​រស់​នៅពេក​ទៅហើយ តែ​បែរជា​នៅមុន​ពេល​កើត​ហេតុនេះ ខណៈ​គាត់​កំពុង​រាំលេង​ជួបជុំ​ញាតិមិត្ត​ជិតខាង​ក្នុងភូមិ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ស្រាប់តែ​បុរស​ឈ្មោះ ដា​រ៉ា ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ​រត់​ម៉ូតូឌុប ត្រូវជា​កូន​របស់​អ៊ុំ​ស្ដ្រី​ម្ចាស់ផ្ទះ និង​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ដើរ​ចូលទៅ​សួរនាំ​រករឿង​គាត់ ទាំង​មាន​អាកា​រៈ​ស្រវឹងស្រា​ខ្លាំង ដោយ​បុរស​រូប​នោះបាន​សួរនាំ​គាត់​ថា ហេតុអ្វី​បានជា​ជេ​ដៀមដាម​សត្វ​ឆ្កែ​របស់ខ្លួន។ រំពេច​នោះ ក៏​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​ពេលនោះ បុរស​ខាងលើ​ច្រឡោតខឹង​យ៉ាងខ្លាំង ក៏​ស្ទុះ​ទៅរក​វាយ​ស្ត្រី​រងគ្រោះ តែ​ក៏មាន​អ្នក​ជួយ​ឃាត់ និង​ត្រឡប់ទៅផ្ទះ​វិញ​រៀងខ្លួន។

សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ផ្ទាល់​បាន​នោះទេ ដោយ​សមត្ថកិច្ច​បាន​ប្រាប់​មក​ថា មិនទាន់​ដឹង​ករណី​ច្បាស់លាស់​ទេ កុំ​ទាន់​ចេញផ្សាយ ចាំ​ដល់​មេ​ប៉ុស្តិ៍​មក​សិន៕