គួរអោយសង្វេគ!!​! អ្នកភូមិ​ច្រើន​នាក់​ត្រូវបាន​ខ្លាខាំ​សម្លាប់ និង​ស៊ីសាច់​យ៉ាង​សាហាវ នៅ​វាល​ចម្ការ​អំពៅ​

រូបភាព​ដ៏​រន្ធត់​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​លទ្ធផល​ដ៏​រន្ធត់ នៃ​ការវាយប្រហារ​របស់​ខ្លា នៅក្នុង​សហគមន៍​មួយ​ក្នុងប្រទេស​ឥណ្ឌា ទីកន្លែង​ដែល​អ្នកភូមិ ២២ នាក់ ត្រូវបាន​សម្លាប់ និង​ស៊ី ដោយ​ខ្លា ។​

​ពួក​អ្នកភូមិ​នៅក្នុង​ស្រុក Lakhimpur Kheri, រដ្ឋ Uttar Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា បាននាំគ្នា​សម្រុក​ទៅកាន់​វាល​ចម្ការ​អំពៅ ទីកន្លែង​ដែល​បុរស​ជាច្រើន​នាក់ ត្រូវបាន​វាយប្រហារ​ដោយ​ខ្លា ។​

​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​រត់​យ៉ាង​ប្រសាច ដោយ​អ្នកខ្លះ​បាន​ឡើង​គេចខ្លួន​នៅលើ​ដើមឈើ បន្ទាប់ពី​ប្រទះឃើញ​ខ្លា​កំពុងស៊ី​ជនរងគ្រោះ​អស់​១​ផ្នែក​ខ្លួន ។​

ជើង​របស់​ជនរងគ្រោះ ត្រូវបាន​ខ្លា​កកេរ​រហូតដល់​ឆ្អឹង រីឯ​សាកសព​ដទៃទៀត បាន​បាត់​ក្បាល បន្ទាប់​រង​ការវាយប្រហារ​ដាច់ដោយឡែក​ពីគ្នា ។​

​ទន្ទឹម​នោះ​ផងដែរ ពួក​អ្នកភូមិ​ដែលមាន​ការភ័យខ្លាច បាន​សុំ​ជំនួយ បន្ទាប់ពី​បាន​អះអាងថា ប្រធាន​សត្វព្រៃ​​ពុំ​អើពើ​ក្នុងការ​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព ឬ យក​សត្វ​ខ្លា​ទាំងនោះ​ទៅកាន់​តំបន់​ដទៃ ខណៈ​ខ្សែ​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ខ្លា​ដើរ​ក្រវែល​នៅ​ជុំវិញ​
តំបន់ ។​

​វីដេអូ​ផ្សេង​បានបង្ហាញ​ឲ្យ​ឃើញ​ពួក​បុរសៗ បាន​ព្យាយាម​បង្ក្រាប​ខ្លា​មួយ​ក្បាល ក្នុងចំណោម​ខ្លា​ជាច្រើន​ក្បាល ស្ថិតនៅក្នុង​វាល​ចម្ការ​អំពៅ ៕