ស្អាតហើយចិត្តល្អទៀត…ចូលឆ្នាំថ្មីទៅលេងស្រុកគ្រាន់តែឮអ្នកជិតខាងឈឺភ្លាម ដេននីក្វាន់ ប្រញ៉ាប់ទៅជួយភ្លែតដោយមិនបង្អង់ឡើយ !

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់តារាស្រីសិចស៊ី សាច់សខ្ចី ដើមទ្រូងទ្រលក់ទ្រលន់កញ្ញា ដេននីក្វាន់ បានធ្វើនូវរឿងសប្បុរសមួយគួរអោយគោរពសរសើរបំផុត។

កញ្ញាបានរៀបរាប់ថា៖ «ថ្ងៃម្សិលមិញនេះជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបងប្អូនខ្មែរយើងគ្រប់គ្នាមកជួបជុំគ្រួសារនៅស្រុកកំណើតយ៉ាងសប្បាយរីករាយ នាងខ្ញុំក៏ដូចគ្នាគឺបានត្រលប់មកលេងពុកម៉ែនៅស្រុកកំណើត ឆ្លៀតពេលដែលគ្រប់គ្នាកំពុងតែសប្បាយ សម្រាប់នាងខ្ញុំផ្ទាល់ក៏មិនដែលភ្លេចអ្នកដែលកំពុងតែជួបទុក្ខលំបាកដែរ ព្រោះមានអ្នកជិតផងរបងជាមួយគ្នាគាត់មិនត្រឹមតែក្រខ្សត់ទេគឺថែមទាំងធ្លាក់ខ្លួនឈឺហើយគ្មានលុយសំរាប់ទិញថ្នាំព្យាបាលទៀត លឺដូច្នេះនាងខ្ញុំមិនបង្អង់ពេលឡើយគឺប្រញាប់នាំយកអំណោយបន្តិចបន្តួចនឹងថវិកា៣០មុឺនរៀលទៅជូនគាត់. គ្រប់ពេលគ្រប់វេលាគ្រប់ទីកន្លែងបេះដូងមនុស្សធម៌របស់នាងខ្ញុំគឺនៅជាមួយនាងខ្ញុំដេននីក្វាន់ជានិច្ច» ៕