ខ្មាស់គេមិនស្ទើរទេ!! ស្រីស្អាតលក់ទូរសព្ទ័ដៃរួច បែរជាភ្លេច​លុបរូបថតស្រាត​និងវីដេអូរបស់ខ្លួន ក៏ត្រូវគេយកទៅបង្ហោះពេញហ្វេសបុក… –

វៀតណាម៖ រូបភាពលើគ្រែរបស់យុវវ័យមួយគូនេះ ដែលកំពុងតែល្បីល្បាញពេញបណ្ដាញសង្គមហ្វេសបុក ដោយសារមានការចែករំលែករូបភាពនិងវីដេអូនរបស់ពួកគេពីមួយទៅមួយ ស្ទើរតែរាប់មិនអស់ ហើយក៏បានធ្វើឲ្យម្ចាស់រូបភាពខ្មាស់គេរកអ្វីមកបកស្រាយមិនចេញនោះឡើយ។


ព្រោះវាសុទ្ធតែជារូបអាក្រាតកាយជាមួយនិងមិត្តស្រីខ្លួនតែម្ដង មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានវីដេអូទៀតផង។


តាមប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា រូបភាពរួមភេទលើគ្រែ របស់យុវវ័យមួយគូនោះ បានបែកធ្លាយ ចេញពីទូរស័ព្ទរបស់ម្ចាស់រូបភាពនោះផ្ទាល់តែម្ដង ដោយសារតែនាងខាងស្រី បាន​យកទូរស័ព្ទទៅលក់ ហើយពុំបានលុបរូបភាពដែលពួកគេ ថតនាពេលកំពុងធ្វើប្រតិបត្តិការលើគ្រែជាមួយដៃគូររបស់នាងចោលនោះទេ។


ក្រោយរយៈពេលពីរ បីថ្ងៃបន្ទាប់មក ស្រាប់តែនាងបានឃើញរូបភាពរបស់នាង បង្ហោះទៅលើគេហទំព័រហ្វេសប៊ុក និងគេហទំព័រពត៌មានរបស់ប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរស្មានមិនដល់។ នេះជាហេតុការមួយដែល បងប្អូន មិត្តអ្នកអានទាំងអស់គួរគិតពិចារណា ឲ្យបានហ្មត់ចត់មុននឹង យកទូរសព្ទដៃទៅលក់ កុំភ្លេចលុបរូបភាព និងឯកសារសំខានចោលជាមុនសិនមុននឹងសម្រេចចិត្តលក់ទូរសព្ទ័របស់អ្នកចោល ព្រោះថាពត៌មានទាំងនោះអាចផ្តល់ទុក្ខទោសដល់ប្រិយមិត្តវិញក៏ថាបាន ដូចជាករណីខាងលើនេះជាដើម។


តែបើយល់ល្អអ្នកពុំគួរថតទុកនៅរាល់រូបភាពអាក្រាតរបស់ខ្លួននោះទេព្រោះថា វាអាចធ្វើឲ្យច្រឡំដៃបញ្ចេញវាដោយខ្លួនឯង ព្រោះបើបង្ហោះចេញហើយគឺចប់ហើយព្រោះសម័យនេះលឿនណាស់អារឿងអញ្ចឹងៗនេះ និយាយពីថាស៊ែរលឿនដូចព្យុះ៕