អោយរៀង!!! ក្បាលខូចមិនព្រមទៅរៀន ម៉ែបង្រៀនមួយក្បាច់ បែកញើសផង ហត់ផង ទើបដឹងប្រឹង

ថៃ៖ កាលពីថ្ងៃទី ១៨ មករា ២០១៨ ស្ត្រីជនជាតិថៃម្នាក់បានផ្តល់មេរៀនមួយដល់កូនប្រុសអាយុ៥ឆ្នាំរបស់ខ្លួន បន្ទាប់ពីគេបានបដិសេធមិនទៅសាលារៀន។ វិធីសាស្ត្ររបស់អ្នកម្តាយរូបនេះ គឺឲ្យគេសាករសជាតិជីវិតនៃការដើររើសសំបកដបជ័រ និងដបកែវនៅតាមដងផ្លូវ ដើម្បីរកកម្រៃ។

ស្ត្រីជនជាតិថៃមួយរូប បានផ្តល់មេរៀនមួយដល់កូនប្រុសអាយុ៥ឆ្នាំរបស់ខ្លួន បន្ទាប់ពីគេបានបដិសេធមិនទៅសាលារៀន
យោងតាមសារព័ត៌មាន Asia One បានឲ្យដឹងថា ស្ត្រីជាម្តាយដែលមានឈ្មោះថា Nuttanitcha Chotsirimeteekul និងស្វាមីរបស់អ្នកស្រី បានយកថ្ងៃសម្រាកការងាររបស់ខ្លួន ដើម្បីផ្តល់ជាមេរៀនដល់កូនប្រុស ដែលត្រៀមនឹងចូលរៀននៅពេលខាងមុខ។

នៅក្នុងសារដែលបានបង្ហោះក្នុងបណ្តាញសង្គម អ្នកម្តាយរូបនេះបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់អ្នកស្រីបានដើរចម្ងាយប្រហែល ២.២គីឡូម៉ែត្រ និងរើសបានសំបកដបមួយចំនួនដែលមានទម្ងន់ប្រហែល ២គីឡូក្រាម ប៉ុន្តែក្នុងមួយគីឡួក្រាម អាចលក់បានត្រឹមតែ ២បាត (ប្រហែល ០.០៦ ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

កូនប្រុសរបស់អ្នកស្រីបានដើរចម្ងាយប្រហែល ២.២គីឡូម៉ែត្រ និងរើសបានសំបកដបមួយចំនួនដែលមានទម្ងន់ប្រហែល ២គីឡូក្រាម
បន្ទាប់ពីបានដើររើសសំបកដបទាំងអស់នោះរួចមក ក្មេងប្រុសនោះបានសុំម្តាយរបស់គេជិះឡានក្រុងត្រលប់ទៅផ្ទះវិញ។ ជំនួសឲ្យពាក្យថា បាន ឬ មិនបាននោះ អ្នកស្រី Chotsirimeteekul បានសួរទៅកាន់កូនប្រុសរបស់ខ្លួនថា តើគេមានលុយអាចជិះឡានក្រុងដែលមានតម្លៃ ១០បាត (ប្រហែល ០.៣១ ដុល្លារអាមេរិក) នោះដែរឬទេ។

ប៉ុន្តែក្នុងមួយគីឡួក្រាម អាចលក់បានត្រឹមតែ ២បាត តែប៉ុណ្ណោះ
ជាក់ស្តែង គេមិនមានប្រាក់គ្រប់គ្រាន់ដើម្បីជិះឡានក្រុងទេ ដូច្នេះម្តាយរបស់គេក៏និយាយថា៖

“អ៊ីចឹងពួកយើងត្រូវរើសសំបកដបថែមទៀត ទើបអាចមានប្រាក់គ្រប់គ្រាន់ដើម្បីជិះឡានក្រុង”។
ជាមួយពាក្យសម្តីដែលធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងដូច្នេះ ក្មេងប្រុសនេះក៏ចាប់ផ្តើមផ្លាស់ប្តូរគំនិត ពីការជិះឡានក្រុង មកជាដើរទៅផ្ទះវិញ។ គេបាននិយាយថា៖

“មិនអីទេ ខ្ញុំនឹងដើរទៅផ្ទះ”។

“មិនអីទេ ខ្ញុំនឹងដើរទៅផ្ទះ”
ដើរមិនបានប៉ុន្មានផង គេក៏បានសុំម្តាយរបស់គេឲ្យធ្វើរឿងមួយទៀត គឺគេចង់ញ៉ាំការ៉េម។ ប៉ុន្តែម្តាយរបស់គេបានសួរថា តើគេមានលុយដែរឬទេ ព្រោះការ៉េមនោះមានតម្លៃ ៥បាត (ប្រហែល ០.១៦ដុល្លារអាមេរិក)។ ក្មេងប្រុសនោះក៏ឆ្លើយថា៖

“ទេ ខ្ញុំគ្មានលុយទេ”។
លើសពីនេះ នៅក្នុងវីដេអូមួយដែលបង្ហោះដោយអ្នកស្រី Chotsirimeteekul ផ្ទាល់ គេក៏បានលឺក្មេងប្រុសនេះប្រាប់ម្តាយរបស់គេថា៖

“ខ្ញុំហត់ណាស់ វាក្តៅមែនទែន ខ្ញុំចង់ទៅផ្ទះ”។

“ខ្ញុំហត់ណាស់ វាក្តៅមែនទែន ខ្ញុំចង់ទៅផ្ទះ”
អ្នកម្តាយរូបនេះបាននិយាយថា នេះគឺជាមេរៀនមួយដែលបង្រៀនកូនប្រុសរបស់អ្នកស្រីឲ្យស្គាល់ថាអ្វីជាការខំប្រឹងប្រែង។ ពិតណាស់ វាក៏ជាមេរៀនសម្រាប់អ្នកស្រីផ្ទាល់ដែរ ហើយវានឹងក្លាយជាមេរៀនដ៏ល្អ ពេញមួយជីវិតរបស់កូនអ្នកស្រីតែម្តង។ វានឹងធ្វើឲ្យគេភ្ញាក់ខ្លួនថា ទោះបីជាគេជ្រើសរើសផ្លូវបែបណា ឬដើរផ្លូវលំបាកយ៉ាងណា ក៏ម្តាយ និងឪពុករបស់គេ នៅតែនៅជិតគេគ្រប់ជំហាន។

“ខ្ញុំចង់ទៅសាលារៀន”
មេរៀនជីវិត ដែលអ្នកស្រីបានបង្ហោះទៅក្នុងបណ្តាញសង្គមនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេសផងដែរ រហូតដល់ទទួលបានការចែករំលែកជាង ៦ម៉ឺន ដងឯណោះ។

នៅក្នុងវីដេអូមួយផ្សេងទៀត ដែលអ្នកស្រី Chotsirimeteekul បានបង្ហោះនោះ គេបានលឺអ្នកស្រីសួរទៅកាន់កូនប្រុសថា៖

“អ៊ីចឹង កូនចង់ទៅរើសសំបកកំប៉ុងទៀត ឬក៏ចង់ទៅសាលា?”។
ក្មេងប្រុសដែលកំពុងហត់អស់កម្លាំងនោះ បានស្រែកលឺៗថា៖

“ខ្ញុំចង់ទៅសាលារៀន!”៕