អីយ៉ាស់!!!! ធ្លាប់ឃើញសុខ ពិសី កាលនៅរៀនមានសម្បុលខ្មៅ ចឹងទៅស្អាត់ប្លែកមិនចាញ់សាច់សរខ្ចីនោះទេ……

ធ្លាប់តែ​ឃើញ​តារាចម្រៀង សុខ ពិសី មាន​សម្បុរស្បែក​សខ្ចី​គួរ​ក្នាញ់ ។ តែ​ថ្មីៗ​នេះ​គេ​បែរជា​ឃើញ​នាង​បង្ហោះ​រូប​ដោយមាន​សម្បុរស្បែកខ្មៅ​និង​មានការ​តុបតែង​ខ្លួន​បែប​ជា​កូនសិស្ស ។ ក្នុងនោះ​ក៏មាន​ការ​និយាយថា​នៅពេល​លាប​សម្បុរ​ខ្មៅ​បែបនេះ សុខ ពិសី ស្អាត​ម្យ៉ាង​ហើយថែមទាំង​ក្មេង​ទៀត ។


​សុខ ពិសី បាន​ប្រាប់ថា​ការដែល​នាង​តុបតែង​ខ្លួន​និង​លាប​ស្បែក​ពណ៌​ខ្មៅ​បែបនេះ​គឺ​តម្រូវ​ទៅនឹង​ការសម្តែង​ជា​កូនសិស្ស​នៅក្នុង​បទចម្រៀង​មួយ​។ ប៉ុន្តែ​ស្រី​ស្អាត​រូបនេះ​មិនបាន​ប្រាប់ថា​បទ​នេះ​មាន​ចំណងជើង​អ្វី​ទេ ។ ជាមួយនឹង​ការ​លាបស្បែក​ពណ៌​ខ្មៅ​ដូចនេះ សុខ ពិសី បាន​និយាយ​លេង​ជាមួយ​អ្នគគាំទ្រ​នាង​ថា​នាង​ខ្មៅ​បែបនេះ​ស្រឡាញ់​នាង​ទេ ? ហ្វេ​ន​ជាច្រើន​របស់ សុខ ពិសី សុទ្ធតែ​និយាយថា​ទោះ សុខ ពិសី ប្រែសម្បុរ​ខ្មៅ​បែបនេះក្តី ។ ​នៅតែ​ស្រឡាញ់​និង​ចូលចិត្ត ។ លាប​ខ្មៅ​បែបនេះ​មើលទៅ​ក្មេង​និង​ស្អាត​ប្លែក​ម្យ៉ាង ។ នេះ​ជា​លើកឡើងរបស់​អ្នកគាំទ្រ សុខ ពិសី ។​


​មិន​ត្រឹមតែ​មានឈ្មោះ​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​នៅក្នុង​ផលិតកម្ម​សាន់​ដេ​ប៉ុណ្ណោះ​ទេ សុខ ពិសី ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែលមាន​សម្រស់​ស្រស់ស្អាត​និង​មាន​សម្បុរស្បែក​សខ្ចី​គួរឱ្យ​ស្រឡាញ់​។ ជាពិ សេស​នៅពេល​នាង​តុបតែង​ខ្លួន​សិច​ស៊ី និង ទាន់សម័យ​មាន​បុរស​មិនតិច​ទេ​លួច​ក្នាញ់​និង​ស្បែកសខ្ចីរលោងស្រមោចវារជ្រុះរបស់តារាចម្រៀង​រូបនេះ ៕