ពិតជាឡូយកប់ម៉ង!! រថយន្តរបស់ ប្រុសស្អាត សុវត្ថិ មុនីនាគ កូនប្រុស លោកព្រាប សុវត្តិ តូចមែនពិត តែCuteនឹងប្លែកខ្លាំង…មានរូបភាព

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សន្ទុះនៃប្រជាប្រិយភាព កូនប្រុស កំពួលតារាចម្រៀងទាំង៣ កំពុងតែខ្លាំង និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន។ ជាពិសេស ពួកគេ ក៏តែងបង្ហាញវត្តមាន លើឆាកតន្រ្តីធំៗ មិនចាញ់តារាផ្សេងៗនោះទេ។

ជាក់ស្តែង បើងាកមើល ការតែងខ្លួន កូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ គឺអាចនិយាយបានថា ស្រស់សង្ហា ជាមួយនឹងការរៀបចំខ្លួន យ៉ាងប្លែក ដូចតារាបរទេស។ ក្នុងនោះ មិនត្រឹមតែលោក ចេះតុបតែងខ្លួនប៉ុណ្ណោះទេ សូម្បីតែរថយន្តរបស់លោក ក៏លោក លេងស្ទីលយ៉ាងទាន់សម័យផងដែរ។


កាលពីប៉ុន្មានម៉ោងមុននេះ លោក បានបង្ហាញនូវម៉ូតរថយន្តរបស់លោក ជាមួយនឹងការលេងពណ៌យ៉ាងខ្មៅរលោង។ ប៉ុន្តែរថយន្តរបស់លោក មិនមែនជាប្រភេទធុនធំក៏ដោយ តែអ្នកគាំទ្រភាគច្រើន នៅតែគិតថា Cuteខ្លាំង ទាក់ទាញ មិនណយទេ៕