ពិតជាចម្លែកណាស់ !!! ពស់វែកក្របី៣ក្បាលប្រវែងជិត៤ម៉ែត្រ ត្រូវបានចាប់ជាបន្តបន្ទាប់នៅផ្ទះយាយអាយុ៨៣ឆ្នាំពេលដឹងការពិតវាមិនជាមិនគួរអោយជឿថា……

ចម្លែកណាស់!! ពស់វែកក្របី៣ក្បាលប្រវែងជិត៤ម៉ែត្រ ត្រូវបានចាប់ជាបន្តបន្ទាប់នៅផ្ទះយាយអាយុ៨៣ឆ្នាំពេលដឹងការពិតវាមិនជាមិនគួរអោយជឿថា……

ពស់វែកដែលមានប្រវែងជិត៤ម៉ែត្រចំនួូន៣ក្បាលត្រូវបានចាប់ជាបន្តបន្ទាប់នៅផ្ទះយាយម្នាក់អាយុ៨៣ឆ្នាំក្នុងខេត្តក្រាប៊ីប្រទេសថៃ វាបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគេបានជំលៀសខ្លួនលោកយាយឈប់អោយនៅផ្ទះមួយហ្នឹង ដើម្បីអោយក្រុមការងារតាមដានមើលបន្តថាតើវានៅសល់ប៉ុន្មានក្បាលទៀត?

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១២ លោកយាយអាយុ៨៣ឆ្នាំម្នាក់នេះធ្លាប់បានរាយការណ៍ទៅប៉ូលីសម្តងរួចមកហើយអំពីសត្វពស់វែកក្របីមួយក្បាលនៅក្នុងផ្ទះរបស់គាត់ ហើយក្រុមអ្នកចាប់ពស់ក៏បានចាប់ពស់ដ៏ធំហ្នឹងចូលទៅក្នុងទ្រុងម្តងរួចមកហើយ តែមិននឹកស្មានសោះថាក្រោយនោះបាន២ថ្ងៃគាត់ក៏តេប្តឹងប៉ូលីសម្តងទៀតថា មានពស់វែកមួយក្បាលទៀតហើយចូលផ្ទះគាត់ដដែល ហើយក្រុមការងារក៏មកចាប់ពស់វែកក្របីថ្មីនេះម្តងទៀត។

ក្រោយពីចាប់ពស់លើកទី២នោះរួចមក នៅថ្ងៃទី២០គឺបានន័យថា៦ថ្ងៃក្រោយមកទៀតលោកយាយនោះក៏បានប្រាប់ប៉ូលីសទៀតថា មានពស់វែកក្របីផ្សេងទៀតកំពុងតែនៅក្នុងផ្ទះគាត់ទៀតហើយ។ បន្ទាប់ពីប៉ូលីសបានចូលទៅចាប់ពស់នោះជាលើកទី៣រួចមក គេក៏សំរេចចិត្តថានិងបញ្ជូនលោកយាយម្នាក់នោះទៅស្នាក់នៅកន្លែងផ្សេងសិន ដើម្បីអោយគេបានតាមដានថា តើពស់វែកក្របីធំៗទាំងនោះវាមកពីទីណា? ហើយតើហេតុអ្វីបានជាមានពស់ច្រើនម៉្លេះ? ហើយបើតាមការសន្និដ្ឋានជំហានដំបូងគឺគេបានអះអាងថា ផ្ទះរបស់លោកយាយទំនងជាមានពស់វែកក្របីញីមួយក្បាលដែលបានពងភ្ញាស់កូនរបស់ខ្លួននៅម្តុំផ្ទះរបស់គាត់នេះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាវាអាចនៅទីណាអោយប្រាកដនោះទេ រង់ចាំការស្រាវជ្រាវបន្តសិន។