ពិតជាសាហាវឃោរឃៅមែន…ពីរនាក់បងប្អូនរួមគំនិតគ្នាលួងលោមចាប់សម្រាតខោអាវនារីសតិមិនប្រក្រតីរំលោភ តែត្រូវនាងរើសម្រាស់រត់បាន២០ម៉ែត្រ ចុងក្រោយ…

កណ្តាល ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈកើតឡើងនៅចំណុច​ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។

មុនកើតហេតុជនសង្ស័យពីរនាក់បងប្អូនបានលួងលោមនារីរងគ្រោះមានសតិមិនប្រក្រតីង​ក្នុង​កម្មវិធី​ស​ង្រា្ក​ន្ត​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ពេលនោះ​ជនរងគ្រោះ​និង​ជនសង្ស័យ​ក៏បាន​នាំគ្នា​ដើរមក​កាត់​តាម​កន្លែង​រោង​លក់ដូរ​ឡើង​តាមផ្លូវ​បេតុង​ខាងជើង​ទៅ​វត្ត​ធម្ម​កេរ្តិ៍ ហើយ​ដើរ​ចុះក្រោម​បន្តិច​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ទាំង០២នាក់​ក៏បាន​ចាប់​ជនរងគ្រោះ​ផ្តួលដេក​ហើយ​ចាប់​ស្រាតខោ អាវ​បំរុង​ធ្វើ​សកម្មភាព​រំលោភ

ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​រើ​បំរាស់​រត់​ទាំង​ខ្លួន​នៅ​ស្រាត បាន​ប្រហែល២០ម៉ែត្រ ជនរងគ្រោះ​ក៏​ដួល ពេលនោះ​ជនសង្ស័យ​ទាំង០២នាក់​ក៏បាន​ចាប់វាយ​ជនរងគ្រោះ​ចំ​ដើមទ្រូង​និង​ពោះ​បណ្តាលអោយ​ជនរងគ្រោះ​ដួល​ដេក​និង​ដី បន្ទាប់មក​ជនសង្ស័យ​ឈ្មោះរឿន ធូ ក៏បាន​ស្រាតខោ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បានសំរេច​ម្តង ហើយ​ជនសង្ស័យ​ឈ្មោះ​រឿន សម្បត្តិ​ហៅ​តាប់ ត្រូវជា​បង​បង្កើត​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បានសំរេច​បន្ថែមទៀត។

លុះ​ព្រឹក​ឡើង​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨សាច់ញាតិ​ជនរងគ្រោះ បាន​បាត់​ជនរងគ្រោះ​មិនឃើញ​មក​ផ្ទះ​ក៏​នាំគ្នា​ដើររក ក៏​ឮដំណឹង​ឃើញ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​ក៏​ផ្អើលឆោឡោ ទៅ​នាំ​ជនរងគ្រោះ​មក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ស្រុក​ពញាឮ។ បន្ទាប់មក​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ​ចេង ចាន់​លី ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យ​ខាងលើ​តែម្តង ។

ជនរងគ្រោះ​ឈ្មោះ ច.ច.​ល ភេទ​ស្រី​អាយុ២៥ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​ពោធិ​រ៉ា​ល់ ឃុំ​ភ្នំ​បាត​ស្រុក​ពញាឮ ខេត្តកណ្តាល (មាន​សតិ​មិន​គ្រប់) ។ ចំណែកជនសង្ស័យ​មាន​គ្នា០២នាក់(បងប្អូន​បង្កើត) ។ ទី១-ឈ្មោះ​រឿន ធូ ភេទ​ប្រុស អាយុ២០ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប ។ ទី២-ឈ្មោះ​រឿន សម្បត្តិ​ហៅ​តាប់ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ជាង​ថតរូប​ទាំង០២នាក់​មាន​ទីលំនៅ​ភូមិ​វាល​ថ្មី ឃុំ​ភ្នំ​បាត​ស្រុក​ពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕