មកក្រលេកមើល!!! ជីវិតឯកជនភាពរបស់លោក យុត្ថារ៉ា ឆានី មិនធម្មតាបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនេះ!!!

លោក យុត្ថារ៉ា ឆានី គឺជាអតីតតារាភាពយន្តប្រុសម្នាក់ដែលមានកេរ្តិ៌ឈ្មោះបោះសម្លេង និងទទួលបានការគាំទ្រជាខ្លាំង ព្រោះតែភាពប៉ិនប្រសព្វ ទេពកោសល្យក្នុងការសម្តែង បូករួមជាមួយរូបរាង និងមុខមាត់ដ៏សង្ហារ របស់លោក។


ងាកមកមើលបច្ចុប្បន្នភាពរបស់លោក យុត្ថារ៉ា ឆានីវិញ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា អស់រយៈយូរមកហើយ លោកក៏បានសាងគ្រួសារថ្មីជាមួយនឹងភរិយាថ្មី រស់នៅយ៉ាងមានសុភមង្គល។

មិនត្រឹមតែមានគ្រួសារដែលមានសុភមង្គលនោះទេ លោក យុត្ថារ៉ា ឆានី ក៏ជោគជ័យក្នុងវិស័យជំនួញផងដែរ ជាក់ស្តែង នៅក្នុងបណ្តាញសង្គម Facebook របស់តារាជើងចាស់រូបនេះ បានបង្ហោះពីការសែនជ្រូកខៃយ៉ាងធំ ក្នុងផ្ទះធំ តុបតែងសុទ្ធគ្រឿងសង្ហារឹមយ៉ាងប្រណីត គួរអោយចង់រស់នៅខ្លាំងណាស់។