គួរអោយអាណិតណាស់ !! ងូតទឹកទៅរៀន រអិលដួលតោងឡាបូធ្លាក់ជុងក ស្រែកហៅឪពុកម្តាយរហូតដល់ស្លាប់ (មានរូបភាព)

ងូតទឹកទៅរៀន !!! រអិលដួលតោងឡាបូធ្លាក់ជុងក ស្រែកហៅឪពុកម្តាយរហូតដល់ស្លាប់ (មានរូបភាព)។ ករណីដ៏សែនរន្ធត់មួយ ហើយជាករណីមិននឹកស្មានដល់ បែបជាកើតមានឡើង ក្រោយពីកុមារាមួយរូប ដែលមិនបានបង្ហាញឈ្មោះ ត្រូវទទួលមរណភាពទាំងវ័យក្មេង ព្រោះតែរអិលដួលរួចតើងឡាបូលាងដៃក្នុងបន្ទប់ទឹក ហើយឡាបូក៏ធ្លាក់បែកមកជុងបំពង់កស្លាប់។ ហេតុការណ៍នេះមិនទាន់បញ្ជាក់ពីទីតាំងច្បាស់ថានៅខេត្តក្រុងណានៅឡើយទេ គ្រាន់តែបានឲ្យដឹងថា

ប្រុសខាងលើបានទៅងូតទឹកទៅរៀនធម្មតាដូចរាល់ថ្ងៃ ប៉ុន្តែបែរជាទៅជាន់លើចានបង្គន់ ហើយក៏រអិលបណ្តាលអោយក្មេងប្រុសកម្សត់រូបនេះតោងឡាបូ រួចក៏ធ្លាក់មកជុងក ហើយអ្វីដែលគួរអោយអាណិតថែមទៀតនោះ ក្មេងប្រុសរូបនេះបានស្រែកហៅឪពុកម្តាយអោយជួយរហូតដល់ស្លាប់គួរឲ្យអាសូរជាទីបំផុត នេះបើតាមការលើកឡើងរបស់ Chandy Nuth ក្នុងបណ្តាញសង្គម Facebook។ ​ម្ចាស់គណនី Facebook ដែលមានឈ្មោះថា Chandy

ក៏បានបញ្ចាក់ថែមទៀតថា៖ “គួរអោយអាណិតណាស់ក្មួយ មិនគួរណាក្មួយអាយុខ្លីយ៉ាងនេះសោះ។ សូមក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតសូមបងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នា ដែរមានកូនតូចៗ ញ៉ុមក៏ប្រុងប្រយត្ន័ដែរ”។ តាមករណីខាងលើនេះ សូមឪពុកម្តាយមានការប្រុងប្រយ័ត្នចំពោះកូនៗតូច កុំបណ្តាយអោយចេញចូលបន្ទប់ទឹកតែម្នាក់ឯង ព្រោះហានីភ័យអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។ ជាចុងក្រោយខ្ញុំរួមទាំងក្រុមការងារសូមចូលរួមរំលែកទុក្ខ សូមអោយក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយជួបរឿងអាក្រក់បែបនេះទៀត៕