គួរអោយអាណិតណាស់ព្រះអើយ!! ក្មេងសុំទានអាយុ 5ឆ្នាំ ត្រូវនារីរូបស្អាត បំពុលអោយស្លាប់ដោយសារតែ…

ប្រទេសថៃ៖នៅល្ងាចថ្ងៃទី 12 នេះ មានគេប្រទះឃើញក្មេងប្រុសអាយុ 5ឆ្នាំដែលជាកូនអ្នកសុំទាននៅក្នុងភូមិបានដេកស្លាប់នៅកណ្ដាលផ្លូវ ក៏បានរាយការណ៍ដល់សមត្ថកិច្ច។

ក្មេងប្រុសមានឈ្មោះ អៈភិណ័ន សែងខាវ បានដេកស្លាប់ខ្លួនទទេ នៅមុខផ្ទះលេខ 785 ផ្លូវ 2 ភូមិ កេសមរ៉ាំរួយ ប្រទេសថៃ។

ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុបានឃើញក្មេងប្រុសកូនអ្នកសុំទាន ស្លាប់ដោយគ្មានខោអាវ មានបែកពពុះមាត់ និងមានបាយជាមួយពងទាចៀនជាប់នៅនឹងមាត់។

ក្មេងរងគ្រោះមានប្រអប់បាយមួយដែលជាបាយដែលក្មេងបានញ៉ាំមុនស្លាប់ ។

ដោយមានការសង្ស័យសមត្ថកិច្ចបានយកបាយដែលសេសសល់ទៅពិនិត្យទើបដឹងថា ប្រអប់បាយនោះមានដាក់ថ្នាំពុល រួចក៏បានទៅឆែកមើលកាមេរ៉ាសុវត្តិភាព ក៏បានឃើញនារីក្មេងស្រស់ស្អាតម្នាក់ដែលត្រូវបានគេស្គាល់មុខតែមិនទាន់បញ្ចេញ ជាអ្នកយកបាយនោះមកអោយក្មេងរងគ្រោះ។

តាមការសង្ស័យនាងបំពុលក្មេងខាងលើព្រោះតែខឹងក្មេងទៅឈរនោមនៅរបងផ្ទះកាលពីប៉ុន្មានថ្ងៃមុន។

តែទោះយ៉ាងណាប៉ូលីសកំពុងតែតាមចាប់ជនដៃដល់មកផ្ដន្ទារទោស។