គួរអោយអាណិតណាស់៖ ខឹងចិត្តប្ដីចុះចោល​ទៅមានស្រីថ្មី លេបថ្នាំ១៥គ្រាប់​សម្លាប់ខ្លួន Live វីដេអូយំស្ទើរគាំង…..

កាល​ពី​ល្ងាច​មិញ នារី​ម្នាក់​បាន​បង្ហោះ​វីដេអូ​លេប​ថ្នាំ​សម្លាប់​ខ្លួន​អស់ ១៥​គ្រាប់ និង​ថត​វីដេអូ​រៀប​រាប់​ទាំង​ស្រែក​​យំ​​ខ្លាំង​ៗ​ផ្ញើរ​សារ​ជូន​ប្ដី​ដែល​ក្បត់​ពាក្យ​សន្យា​ធ្លាប់​ថា ​ស្រលាញ់​អស់​មួយ​ជីវិត ​តែ​បែរ​ជា​ចុះ​ចោល​មាន​ស្រី​ថ្មី​ធ្វើ​ឲ្យ​នាង​ឈឺ​ចិត្ត​ជា​ខ្លាំង។

មុន​បង្ហោះ​វីដេអូ​​ធ្វើ​ឲ្យ​ផ្អើល​លើ​បណ្ដាញ​សង្គម​ ប្រពន្ធ​រៀប​ការ​ស្រប​ច្បាប់​ម្នាក់​នេះ​បាន​បង្ហោះ​សំណេរ​បង្ហាញ​ពី​ភាព​ឈឺ​ចាប់​ស្ទើរ​រាល់​ថ្ងៃ​ជូន​ប្ដី​ម្នាក់​នេះ​ដូច​​ខាង​ក្រោម៖ «​ឈប់​នឹក​គេ​ទៀត​ទៅ ព្រោះ​គេ​មាន​អ្នក​មើល​ថែ​ដែល​ល្អ​ជាង​យើង​ហើយ ពាក្យ​ថា​ប្តី​ប្រពន្ធ​គេ​មិន​ដែល​ទៅ​ចោល​យើង​បែប​ហ្នឹង​​ទេ ​ពេល​បង​នៅ​ជាមួយ​​គេ​បង​អាច​បំភ្លេច​អូន​បាន​ពិតមែន នេះ​គេ​កំពុង​​តែ​ញាំ​បាយ​ជា​មួយ​នឹង​គ្នា​ ធ្វើ​គ្រប់យ៉ាង​ជាមួយ​គ្នា គ្មាន​រូបយើង​ទេ ខ្ញុំ​ពិតជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ពេល​លឺ​ពាក្យ​ថា​បង “សុំ​អូន​ទៅ​ថែ​គេ​” ខ្ញុំ​​សុំ​សំរាក​ហើយ ខំ​រង់ចាំ​គេ​ទាំង​ដឹង​ថា​គ្មាន​ផ្លូវ​ទាំង​ដឹង​ថា​គេ​ឈប់​ស្រលាញ់​យើង។

​បើសិន​ជា​ខ្ញុំ​អាច​បំភ្លេច​អ្នក​បាន ​ខ្ញុំ​​បំភ្លេច​អ្នក​យូរហើយ​​ ខ្ញុំ​ពិត​ជា​ធ្វើ​មិន​បាន​ទេ មិន​យូ​រទេ​ខ្ញុំ​នឹង​បំភ្លេច​អ្នក​អស់​​មួយ​ជីវិត ខ្ញុំ​មិន​អាច​បើកភ្នែក​ឈរ​មើល​អ្នក​ថែ​គេ​ទាំង​ចិត្ត​ខ្ញុំ​ធ្វើ​វា​មិន​បាន​ទេ។ បើសិន​ជា​រយៈពេល ៣​ថ្ងែ​ទៀត​អ្នក​មិន​មក​និយាយ​គ្នា​ជាមួយ​នឹង​ខ្ញុំ​ទេ ខ្ញុំ​លា​អ្នក​អស់​មួយ​ជីវិត គ្មាន​ទេ​អារម្មណ៍​សប្បាយ​សំរាប់​មនុស្ស​ស្រី​ម្នាក់​នេះ ហើយ​ពេលនោះ​អ្នក​មិន​ចាំបាច់​មក​រក​ខ្ញុំ​វិញ​ទេ។

អ្នក​ក៏​មាន​ពេល​គ្រប់គ្រាន់​ដែល​អ្នក​អាច​នឹង​មើលថែ​គេ​អស់​មួយ​ជីវិត​តែម្តង នេះ​ជា​សារ​លើក​ចុងក្រោយ​សំរាប់​ខ្ញុំ​ដូច​គ្នា​​មិន​មែន​ខ្ញុំ​មិន​ធ្លាប់​និយាយ​ប្រាប់​អ្នក​នោះ​ទេ​ថា។ ​បើសិន​ជា​ថ្ងៃ​ណា​មួយ​ដែល​ខ្ញុំ​បាត់​រូប​អ្នក​រឺ​ក៏​អ្នក​ខ្ញុំ​យ៉ាងម៉េច​នោះ​ ខ្ញុំ​នឹង​មិន​អាច​រស់នៅ​ទាំង​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ជាង​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ទៀត។ អ្នក​អាច​នឹង​សប្បាយ​ពេល​ដែល​អ្នក​ចេញ​ទៅ​ថែ​គេ តែ​អ្នក​មិន​ដែល​សួរ​ខ្ញុំ​ថា ​តើ​ខ្ញុំ​អាច​រស់​នៅ​ខ្វះ​អ្នក​បាន​ទេ កុំ​ចាំ​ខ្ញុំ​ទៅ​ជា​ខ្មោច​ទើប​អ្នក​ដឹង​ថា​ខ្ញុំ​ត្រូវ​អ្នក ខ្ញុំ​សុំ​ចាញ់​គ្រប់យ៉ាង​ហើយ លើក​នេះ​ខ្ញុំ​មិន​និយាយ​លេង​ជា​នឹង​អ្នក​ទេ ខ្ញុំ​ពិតជា​ស្អប់​ជីវិត​បែបនេះ។​

​មនុស្ស​គ្មាន​តម្លៃ រស់​នៅ​គ្មាន​អ្នក​យល់ចិត្ត​ទេ ជីវិត​ខ្ញុំ​នៅ​ពេល​នេះ​ពិតជា​គ្មាន​កំលាំង​អី​នឹង​តស៊ូ​ទៀត​ទេ គឺ​មាន​តែ​ពាក្យ​ថា​អស់​សង្ឃឹម​នៅក្នុង​ជីវិត​​ការ​ពី​មុន​ខ្ញុំ​ធ្លាប់​​មាន​មនុស្ស​ម្នាក់​ដែល​តែងតែ​នៅ​ក្បែរ ​តែងតែ​ផ្តល់​ក្តី​សង្ឃឹម​​អោយ​មក​ខ្ញុំ តែ​នៅ​ពេល​នេះ​គឺ​គេ​មិន​ដូច​ពី​មុន​នោះ​ទេ។ ​ខ្ញុំ​ពិត​ជា​ចង់បាន​ពេល​វេលា​ការ​ពីមុន​មក​វិញ​ខ្លាំង​ណាស់​តែ​វា​ពិតជា​គ្មាន​ថ្ងែ​ទេ។​

​ផ្កាស្លា​វា​គ្មាន​ន័យ​អី​សំរាប់​ទៀត​ទេ​សម្រាប់​ខ្ញុំ​ វា​ជា​មេរៀន​មួយ​នៃ​ជីវិត​ខ្ញុំ​ហើយ​នឹង​កូន ម៉ាក់​នឹង​រឹងមាំ​ដើម្បី​កូន​​ពីព្រោះ​ចាប់​ពី​ពេលនេះ​ទៅ​ កូន​នេះ​ហើយ​ជា​កំលាំង​ចិត្ត​របស់​ម៉ាក់ ជា​កែវ​ភ្នែក​របស់​ម៉ាក់ ម៉ាក់​នឹង​មិន​ខ្វល់​អ្វី​ច្រើន​ទៀត​ទេ ​ទោះបីជា​ពេលនេះ​ម៉ាក់​ពិបាក​នៅក្នុង​ខ្លួន​ក៏​ម៉ាក់​ទ្រាំ​បាន​គ្រប់បែបយ៉ាង អោយ​តែ​កូន​ម៉ាក់​មាន​សុភាព​ល្អ​ណា ពីព្រោះ​កូន​ជា​ឈាម​របស់​ម៉ាក់ ​ម៉ាក់​នឹង​មិន​ទុក​កូន​ចោល​ទេ។

ម៉ាក់​យល់​អារម្មណ៍​មួយ​ដែល​គេ​ទុក​ម៉ាក់​ចោល​បែបនេះ ​គ្មាន​ទេ​ភាព​កក់ក្តៅ កុំ​គិត​ច្រើន​ពេក។ ​នៅក្នុង​ខ្លួន​ម៉ាក់​ពិបាក​ណាស់ ​ម៉ាក់​ខំ​ដើរ​ដើម្បី​កូន​ម៉ាក់ ព្រោះ​យើង​មានតែ​២​នាក់​ទេ​ពេល​នេះ​។ បើ​សិន​ជា​មាន​ជាតិ​ក្រោយ​ សូម​កុំ​អោយ​ដូច​ជាតិ​នេះ​ទៀត លា​ហើយ​លា​ទាំង​ចិត្ត​នៅ​ស្រលាញ់។


​​ទោះ​យ៉ាង​ណា ​ជា​សំណាង​ល្អ ​នារី​រងគ្រោះ​ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ​មិត្តភ័ក្ដិ​ជិត​ដិត​របស់​នាង​បាន​ប្រើ​គណនី​ហ្វេសប៊ុក​របស់​នាង បង្ហោះ​សារ​ និង​រូប​ថត​បង្ហាញ​ពី​អាការៈ នាង​កំពុង​ព្យួរ​សេរ៉ូម​នៅ​មន្ទីរពេទ្យ។ ​មិត្ត​ម្នាក់​នេះ​បាន​បង្ហោះ​​រូប​អម​ជាមួយ​សំណេរ​ថា «​មិនដឹង​ថា​ទៅ​ជា​យ៉ាង​ទេ ខ្ញុំ​គឺ​ជា​មិត្ត​វា ខ្ញុំ​ពិត​ជា​​​​អាណិត​វា​ខ្លាំង​ណាស់ ​ខ្ញុំ​ធ្វើ​មិន​ដឹង​យ៉ាង​ម៉េច​ទេ​ឮ​​តែ​វា​ហៅ​តែ​ប្តី​រហូត​ចឹង​ បង​ស្នា​ បង​មក​មើល​វា​បន្ត​ទៅ ​អាណិត​វា​ណាស់។


ពេទ្យ​និយាយ​ថា​ វា​ទើប​តែ​លេបថ្នាំ​ម្តង​រួច​ទៅ​ហើយ តែ​ពេល​នេះ​មក​ជួប​រឿង​ចឹង​ទៀត។ គាត់​បន្ត​ថា​វា​អាច​នឹង​ប៉ះ​ពាល់​ផ្នែក​សរសៃ​ប្រសាទ​ផង​ ខ្ញុំ​ឮ​ចឹ​ង​ហើយ​អារម្មណ៍​ខ្ញុំ​ទទួល​​យក​មិន​បាន​ទេ នេះ​ខ្ញុំ​ជា​មិ​ត្ត​ផង ចុះ​ទម្រាំ​នឹង​បង​ស្នា​គឺ​ជា​ប្តី​វា​ទៀត​នោះ។ ខ្ញុំ​មិនដែល​ឃើញ​ពួកម៉ាក​ខ្ញុំ​ គឺជា​មនុស្ស​បែប​ហ្នឹង​ពី​​មុន​មក​ទេ​ តែ​ពេល​នេះ​បែប​ទៅ​ជា​អីចឹង​ទៅវិញ​។​


ខ្ញុំ​មើល​ទៅ​មាន​មិត្ត​ខ្លះ​និយាយ​ថា​​អោយ​វា​ ប៉ុន្តែ​​អ្នក​យល់​ពី​អារម្មណ៍​វា​ទេ​ថា ​វា​នៅ​នឹក​នៅ​​ស្រលាញ់​ប្ដី​ខ្លាំង​ប៉ុង​ណា​ទៅ​ យល់​ពី​គេ​ផង ចង់​សួរ​ទៅ​អ្នក​ដែល​ថា​អោយ​ពួ​ម៉ាក​ខ្ញុំថា​ អ្នក​មិន​ដែល​ជួប​រឿង​គេ​យក​ប្តី​ខ្លួន​ទេ​អី។ ​ខ្ញុំសូម​អោយ​ពួ​ម៉ាក​ឆាប់​ដឹងខ្លួន​ណា បើ​បង​ស្នា​បាន​ឃើញ​​ហើយ​សូម​ប​ង​មក​មើល​វា​ផង​ខ្ញុំ​សុំ​ចិត្ត​បង​ទៅ​ចុះ..៕