ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញតារាសម្តែងលោក លឹម រដ្ឋា រៀបការជាមួយនឹងលោកយាយចំណាស់ម្នាក់ នៅខេត្តកំពង់ចាម

កាលពីពេលថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញវត្តមានរបស់ តារាសម្តែងលោក លឹម រដ្ឋា បានបង្ហាញខ្លួនក្នុងឈុតកូនកម្លោះ ជាមួយនឹងលោកយាយចំណាស់ម្នាក់ ដោយមានការបង្ហោះថា លោក លឹម រដ្ឋា មកលួចការស្ងាត់ៗថែមទៀតផង។ ជាហេតុធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើល និងមានការសាកសួរ ក៏ដូចជាការរិះគន់ទៅលើតារាសម្តែងលោក លឹម រដ្ឋា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកយាយវ័យចំណាស់បែបនេះ។


យ៉ាងណាមិញក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនក៏បានបកស្រាយថានេះគ្រាន់តែជាកម្មវិធីកម្សាន្តមួយ ដោយធ្វើនៅក្នុងវត្ត ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ក្រោមប្រធានបទ “កម្មវិធីកំសាន្តសប្បាយជើងឆ្នុកភូមិយើង” ដែលមានទីតាំងនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាពិសេសក៏មានមហាជនមួយចំនួនទៀតអះអាងថានេះគ្រាន់តែជាការសម្តែង ក៏ព្រោះលោក លឹម រដ្ឋា ក៏មានប្រពន្ធកូនរួចហើយដែរ។ យ៉ាងណាមិញក៏ពុំទាន់មានការបកស្រាយពីតារាសម្តែងលោក លឹម រដ្ឋា ថានេះជាការយល់ច្រឡំ ឬយ៉ាងណាឡើយ៕