ពិតជាស្អាត់អ្វីម្លេះទេ!!…កុមារី ល្អហួស ហៅ យ៉ាយ៉ាទី២ កាន់តែដូច យ៉ាយ៉ា តារាថៃពេលតុបតែងមុខ !

កុមារី ល្អហួស ក្មួយស្រីតារាសម្ដែងស្រីសិចស៊ីប្រចាំប្រទេសកញ្ញា ដេននីក្វាន់ ដែលគ្រប់គ្នាល្បីថាមានមុខមាត់ស្រស់ស្អាតមិនចាញ់តារាថៃ យ៉ាយ៉ា នោះបានធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលម្ដងទៀតបន្ទាប់ពីបានឃើញកុមារីរូបតុបតែងតុបសម្ដែងរបាំដែលមើលទៅកាន់តែដូចតារាថៃ យ៉ាយ៉ា បេះបិត ។


ទន្ទឹមហ្នឹងនេះដែរអ្នកនាង ចោម ច័ន្ទ រៀបរាប់តាមបណ្ដាញសង្គមអោយដឹងថា៖ «រៀបចំតុបតែងខ្លួនអោយកូនស្រី នាងល្អហួស ទៅរាំរបាំថ្ងៃនេះម៉ាក់ផាត់មុខអោយកូន ស្រីផ្ទាល់ដៃ ផាត់មុខបែបឆេីតតិចហេីយនរណាចង់មេីលល្អហួស រាំខ្លះ??» ។


អ្នកនាងបន្ដទៀតថា៖ «តោះកូនស្រី ចេញដំណេីរ ជិតដល់ម៉ោងហេីយតែនៅមិនទាន់បានប្តូរឈុតអោយកូនទេហ្វេនកូនរងចាំថតជាមួយកូនច្រេីនណាស់
យប់នេះរាំយ៉ាងតិច៥បទកូនស្រី ស៊ូៗ» ។



យ៉ាងណាអ្នកនាងមិនបានបញ្ជាក់ទេថា តើកុមារី ល្អហួស នាងចេញទៅសម្ដែងកម្មវិធីអ្វី នៅឯណា ???