គួរអោយរន្ធត់ណាស់លោកអើយ!!! គ្រោះថ្នាក់ចរាចរណ៍មួយនេះស្ទើរតែលែងហ៊ានជិះឡានទៀតហើយ

(បន្ទាយមានជ័យ)៖ យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ។
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូbវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ករឡើងដោយរថយន្ត បុកនឹងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា ពីលិច ទៅកើត។

-ម៉ូតូម៉ាកហុងដាទ្រីម C-១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខស.រ ១H-៤១២១ បើកបរ ដោយឈ្មោះ គិត រីណា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិតាសុក ឃុំកោះពងសត្វ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
អ្នករួមដំណើរឈ្មោះ សឿម សារ៉ាន់ ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បើកបរមកពីទិសខាងកើតមកទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តសាំយ៉ុងមួួយគ្រឿង ពណ៍ស ពាក់ផ្លាកលេខ ភ.ព ២S-០៧១៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកបរមកពីទិសខាងលិច មកទិសខាងកើត បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងម៉ូតូដែលកំពុងបើកបរ មកពីទិសផ្ទុយ ចំពីមុខពេញមួយទំហ៊ឹងកើតមានគ្រោះថ្នាក់តែម្តង។

ករណីនេះបណ្តាលអោយអ្នកបើកបរម៉ូតូនឹងអ្នករួមដំណើស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ ចំណែកម៉ូតូ និងរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកព្រះនេត្រព្រះ ។