ចេះតែមានហើយ៖ ហួសចិត្តតែម្តង ពេលដឹងថា នារីម្នាក់ធ្វើពុតជាឈឺពោះសម្រាលកូន ដើម្បីសុំលុយគេ !!!

ភ្នំពេញ៖ មហាជនទូទៅមានការហួសចិត្តយ៉ាងខ្លាំង ខណៈស្ត្រីវ័យ ២០ឆ្នាំម្នាក់ បានធ្វើពុតឈឺពោះសម្រាលកូន នៅម្តុំវត្តស្រះចក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ភ្លាមៗនោះ សមត្ថកិច្ចបានស្ទុះស្ទាបញ្ជូនទៅមណ្ឌលសុខភាពដូនពេញ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា «នាងមិនទាន់គ្រប់ខែទេ ហើយសុខភាពនាងក៏ធម្មតាដែរ គ្មានប៉ះទង្គិចកូនក្នុងផ្ទៃឡើយ»។

ក្រោយមនុស្សជុំវិញខ្លួនដឹងរឿងពិត ស្ត្រីពពោះ ៦ខែនោះ បែរជានិយាយសុំលុយទៅវិញ ដោយនាងសំអាងថា នាងគ្មានលុយសម្រាប់ទិញអាហារ និងផ្គង់ជីវភាពគ្រួសារ។ យ៉ាងណាមិញ រឿងរ៉ាវសែនហួសចិត្តនេះ មិនត្រូវបានសមត្ថកិច្ច សួរនាំអ្វីច្រើនទេ និងបានឲ្យនាងត្រលប់ទៅផ្ទះតាមសម្រួល៕