បើមិនឃើញពិតជាមិនជឿទេ!!ម្ចាស់រៀបការ ឆ្កែមុខស្រពោន៖ ឆ្កែមួយក្បាលឆាឆៅម្ចាស់ស្រី មិនឲ្យរៀបការ តែនាង…!!!

ភ្នំពេញ៖ គូស្វាមីភរិយាថ្មីថ្មោងមួយគូ តែងតែបង្ហាញសកម្មភាពដំណើរកម្សាន្តជាញឹកញាប់ជាមួយសត្វឆ្កែសម្បុរ-ស គួរឲ្យស្រលាញ់ ទោះទៅទីជិតឬឆ្ងាយ ក៏អ្នកទាំង២យកឆ្កែទៅតាមដែរ ពោលគឺហាក់មាននិស្ស័យជាមួយឆ្កែមួយក្បាលឈ្មោះថា «ចូលា» ដែលនារីជាប្រពន្ធតែងហៅថា «កូនៗ» ពេញៗមាត់។



ងាកទៅចាប់អារម្មណ៍ថ្ងៃមង្គលការអ្នកទាំងពីរ ខណៈដែលកូនកំលោះ ស៊ាង ស៊ីថង ជាគូនឹងកូនក្រមុំ សូនី កន្នីកា ត្រូវបានចាស់ទុំរៀបចំទុកដាក់ឲ្យតាមប្រពៃណីខ្មែរយ៉ាងអធិកអធម ប៉ុន្តែមង្គលការដ៏ធំនោះមានឆ្កែ «ចូលា» ព្យាយាម​ចូលមកជិតម្ចាស់វាជាកូនក្រមុំនោះ ដែលកំពុងរវល់ ប៉ុន្តែនាងមិនអាចមកលេងជាមួយវាបានឡើយ ហើយអ្នកផ្សេងចាប់ចេញ ចូលា បានបើកភ្នែកសំឡក់ទៀតផង។ ត្រង់ចំណុចនេះ អ្នកនាង កន្នីកា បានលើកឡើងក្នុសំណេរថា «ម៉ែអើយឲ្យកូនការម៉េចទៅ បើចៅម៉ាក់ (ឆ្កែ) រត់ចូលគ្រប់កម្មវិធីអញ្ចឹង ជាន់ចានជាន់ឆ្នាំង ជាន់ជំនូន ឲ្យតែបានមកជិតម៉ាក់វា (កន្និកា) អ្នកចាប់វា វាសំឡក់ទៀត» ៕