ពត័មានក្តៅៗ!!ឱក សុគន្ធកញ្ញា រំសាយមង្គលការជាមួយលោក អឹិុង សុខលី ដែលជាប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួនថៅកែផលិតកម្មហង្សមាស…..

នៅឆ្នាំ២០១៨ នេះ ឱក សុគន្ធកញ្ញា បានធ្វើឱ្យរឿងស្នេហារបស់នាងជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ដែលជាប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស កាន់តែល្បីសុសសាយជាងអាជីពចម្រៀងរបស់នាងទៅទៀត ព្រោះតែពួកគេហ៊ានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាចំហ ដោយមិនខ្លាចប៉ះពាល់ដល់អាជីព។

អ្នកសិល្បៈកាន់តែច្រើននិយាយថា ឱក សុគន្ធកញ្ញា និងសង្សារថ្មី លោកអ៊ឹង សុខលី ជ្រកកោន ក្រោមដំបូលផ្ទះវីឡាទ្រនំស្នេហ៍ តម្លៃ២៤ម៉ឺនដុល្លារ ដោយគម្រោងដឹកដៃគ្នាចូលរោងការ នៅឆ្នាំ២០១៨ នេះ ប៉ុន្តែសុគន្ធកញ្ញា បែរជារំសាយគម្រោងយ៉ាងទាន់ហន់ ដោយលើកហេតុផលថា រវល់រៀងៗខ្លួន…។

ការប្រកាសចូលរោងការ នៅឆ្នាំ២០១៨ របស់អ្នកចម្រៀងឱក សុគន្ធកញ្ញា ត្រូវបានរំសាយវិញភ្លាមៗយ៉ាងទាន់ហន់ ដោយអ្នកស្រីអ៊ិន ថាច ម្តាយសុគន្ធកញ្ញា បានលើកហេតុផលថា នោះជាការស្តាប់ច្រឡំ នៅពេលដែលកូនស្រីគាត់ច្រៀងបទ “ឆ្នាំអូន៣១” ហើយពិធីករសម្ភាសន៍កញ្ញា ក៏និយាយចាក់បណ្តោយថា ចង់រៀបការនៅឆ្នាំ២០១៨ ដែលគម្រប់អាយុ៣១ឆ្នាំហ្នឹង តែម្តងទៅ តែការពិតគឺនៅឆ្នាំ២០១៨ នេះ គ្មានពិធីនេះទេ។

ការខ្វែងគំនិតគ្នារវាងឱក សុគន្ធកញ្ញា និងម្តាយរបស់នាងនេះ ត្រូវបានគេសង្ស័យកាន់តែច្រើនថា ចំណងស្នេហ៍អ្នកចម្រៀងល្បីជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស នោះ អាចមានភាពរកាំរកូសជាមួយគ្នាខ្លះ បានជាគម្រោងគ្រងឈុតកូនក្រមុំរបស់សុគន្ធកញ្ញា ត្រូវប្រែប្រួលបែបនេះ។

មហាជនបានឆ្ងល់ថា តើហេតុអ្វីបានជាឱក សុគន្ធកញ្ញា រំសាយមង្គលការយ៉ាងទាន់ហន់នៅឆ្នាំ២០១៨?
អ្នកជំនាញសិល្បៈបានលើកឡើងស្របគ្នាថា ការប្រកាសរបស់ឱក សុគន្ធកញ្ញា មុននេះ អាចជាការចង់ប្រថុយដឹកដៃសង្សារចូលរោងការមែនទែន មិនមែនជាការនិយាយលេងសើចទេ ព្រោះថា នាងមិនចង់ឱ្យស្នេហារបស់ខ្លួនមានការប្រែប្រួលម្តងទៀត បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោករ៉េតធី ដូណា មកនោះ អ្នកចម្រៀងល្បីល្បាញរូបនេះមិនចង់ដើរជាន់ដានចាស់ជាថ្មីឡើយ។ ចំណែកការចូលរោងការរបស់សុគន្ធ និសា ក៏ជារឿងមួយដែលធ្វើឱ្យសុគន្ធកញ្ញា ចាប់ផ្តើមចង់ធ្វើជាកូនក្រមុំមែនទែនដូចគេដែរ ព្រោះថា និសា ការមិនខ្លាចធ្លាក់កូដផង ចុះតើនាងមានអ្វីត្រូវខ្លាច? ប៉ុន្តែ ចំណុចពិសេសបំផុតរបស់សុគន្ធកញ្ញា ដែលចង់ក្រាបផ្ទឹមជាមួយសង្សារថ្មីនេះ គឺនាងខ្លាចចំណងស្នេហាមានការប្រែប្រួល ព្រោះថា សង្សារថ្មីនាងមានមន្តស្នេហ៍មិនធម្មតាឡើយ ដោយមុននេះល្បីថា ធ្លាប់បានសាងស្នេហ៍ជាមួយតារាស្រីស្អាត៥នាក់ មុនជួបសុគន្ធកញ្ញា គឺរឿងនេះហើយដែលសុគន្ធកញ្ញា មិនចង់ពន្យារពេលតទៅទៀត ហើយនាងក៏ចង់កប់ចោលដានស្នេហ៍ចាស់ជាមួយលោករ៉េតធី ដូណា ត្រឹមឆ្នាំ២០១៨នេះដែរ ដើម្បីកុំឱ្យរំខានដល់ចំណងស្នេហ៍ថ្មីនាងជាមួយប្អូនប្រុសថៅកែហង្សមាស នោះ។

ប៉ុន្តែ ទីបំផុតនៅឆ្នាំ២០១៨ នេះ ឱក សុគន្ធកញ្ញា នៅតែមិនអាចគ្រងឈុតកូនក្រមុំបានដដែល ដោយហេតុផលតែម៉្យាងគត់ ដែលអ្នកចម្រៀងស្រីល្បីដាច់គេ រយៈពេល៧ឆ្នាំចុងក្រោយនេះ គឺនាងខ្លាច “ធ្លាក់កូដ” ព្រោះថា តាំងពីឡើងកូដខ្លាំងរយៈពេលចុងក្រោយនេះ សុគន្ធកញ្ញា រកប្រាក់ចំណូលបានក្នុង១ខែ មិនក្រោម៣ម៉ឺនដុល្លារឡើយ។ ហេតុនេះហើយ ដោយឃើញតារាស្រីល្បីៗមួយចំនួន ដែលជាគំរូស្រាប់ឱ្យតែរៀបការពិបាកស្តារមុខនោះ ទើបធ្វើឱ្យសុគន្ធកញ្ញា មិនប្រថុយនៅពេលដែលទីផ្សារចម្រៀងនាងឡើងដល់ចំណុចកំពូលនេះឡើយ។ ដោយឡែក ប្រភពមួយបានបង្ហើបឱ្យដឹងថា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានទិញវីឡាទ្រនំស្នេហ៍តម្លៃ២៤ម៉ឺនដុល្លារ រួចហើយ តែដំណឹងនៃការទិញវីឡានោះត្រូវបានអ្នកស្រីអ៊ិន ថាច ធ្លាប់និយាយថា គាត់មិនបានដឹងរឿងទាំងនេះឡើយ។ ក្រុមតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស បាននិយាយដោយសុំមិនបញ្ចោញឈ្មោះថា ឱក សុគន្ធកញ្ញា ដែលជ្រើសផ្លូវកើបលុយពីសិល្បៈ លុបចោលគម្រោងរៀបការនោះ អាចនឹងធ្វើឱ្យអ្នកចម្រៀងរូបនេះល្បីនាំមុខគេយ៉ាងហោចណាស់ក៏៥ឆ្នាំទៀតដែរ ព្រោះថាពេលនេះ ទោះជាហង្សមាស មានតារាកាន់តែច្រើនយ៉ាងណា ក៏នៅមិនទាន់មានអ្នកចម្រៀងស្រីណាអាចប្រជែងជាមួយសុគន្ធកញ្ញា បានដែរ។

ប្រភពដដែលនោះ បន្ថែមថា ការពន្យារពេលរៀបការយូរឆ្នាំ របស់ឱក សុគន្ធកញ្ញា ក៏មិនមែនជារឿងល្អដែរ ព្រោះថា សូម្បីតែអ្នកចម្រៀងស្រីម្នាក់នៅហង្សមាស ក៏ធ្លាប់ប្រេះឆាស្នេហ៍ជាមួយលោកសុខលី ដែរ ហើយពេលនេះ ហង្សមាស កំពុងតែលើកស្ទួយខ្លាំងទៅលើតារាចម្រៀងស្រីស្អាតម្នាក់ អ៊ីចឹងពិបាកថា តើស្នេហាតារាល្បីដូចសុគន្ធកញ្ញា នឹងអាចមានការប្រែប្រួល ឬគង់វង្សនៅពេលខាងមុខនេះ បើសិនជានាងមិនហ៊ានរៀបការ។

ឱក សុគន្ធកញ្ញា ដែលអាចក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នោះ នឹងត្រូវទ្រនំធំមួយនេះ បន្តលើកស្ទួយនាង ទាំងចម្រៀង និងតំណែងក្នុងកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាស ជាមិខាន ព្រោះទោះជាអត់អតីតសង្សារចាស់ លោកដូណា ធ្វើបទភ្លេងថ្មីឱ្យច្រៀងដូចមុនទៀតមែន តែនាងមានខ្នងបង្អែកធំ គឺមានសង្សារជាប្អូនថៅកែធំតែម្តង៕