អីយ៉ាស់!!! បានជួប ឧកញ៉ា ម៉ុង ឫទ្ធី តាមផ្លូវ ហើយលោកក៏ចង់ដាស់តឿនរឿងមួយចំៗ ខ្លាំងៗ ថា…

បើយោងតាម ហ្វេសប៊ុក របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី នៅមុននេះបន្តិចបានង្ហោះពីក្មេងស្រីពីរនាក់បានគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូដោយខ្លួនឯង ហើយចេះសំណាងណាស់ដែលបានជួប ឧកញ៉ា ម៉ុង ឫទ្ធី តាមផ្លូវ ហើយក្នុងនោះផងដែរ លោកក៏ចង់ដាស់តឿនរឿងមួយថា៖


“វេលាម៉ោង​១១.៤០នាទី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៤ ខែមេសា​ ឆ្នាំ​២០១៨​ ក្នុង​ដំណើរ​មកពី​សាកសួរ​សុខទុក្ខ​ បុគ្គលិក​ កម្មករ​វិញ​ តាម​បណ្ដោយ​ផ្លូវ​ហ៊ុន​សែន​កែវ​ផុស​ត្រង់​ចំណុច​កែងអូនង៉ែត​ គីឡូម៉ែត្រ​លេខ១៧៣ពី​ភ្នំពេញ​បានប្រទះ​ឃើញ​កុមារី​ពីរ​នាក់​ នាំគ្នា​បក់ដែស្ទាក់​រថយន្ត​ខ្ញុំ​​បំណង​អោយជួយយកអាសារ​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ដូលម៉ូតូ​ដោយខ្លួន​ឯង​​ ឃើញ​ដូច្នេះ​ខ្ញុំក៏​​បានឈប់ជួយលើក​ជនរងគ្រោះ​យកមកកាន់​ គ្លីនិក​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ ឫទ្ធិ​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​សាតែ​​ មនុស្ស​ចាស់​ដែល​រងរបួស​នេះ​បណ្តោយ​អោយក្មេង​មិនទាន់​គ្រប់​អាយុ​បើកបរ​ ខ្ញុំក៏​សុំអំ​ពាវនាវ​ដល់​ប្រជាជន​យើង​នៅទូទាំង​ប្រទេស​មេត្តា​ កុំយកគំរូតាមគាត់នេះ​ជីវិត​មនុស្ស​ពិត​ជា​មិន​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទេ​ ។”៕