អានហើយហួសចិត្ត !!! បុណ្យសង្ក្រាន្តនៅថៃ នារីៗខ្លះបានអនុញ្ញាតិអោយគេចាប់ដើមទ្រូង ពេលលេងបាញ់ទឹក….មានវីដេអូ

អ្នកយកពត៌មានបានរាយការណ៍ពីបរិយាកាសលេងទឹកបុណ្យចូលឆ្នាំនៅផ្លូវ ខាវពោត ស្រុក មឿង ខេត្ត ឆៃយៈណាត ថ្ងៃដំបូង តាំងពីបរិវេណផ្លូវបំបែកជា ៣ ខឿនចៅព្រះយ៉ា ដល់ផ្លូវបំបែកជា ៣ ណងរ៉ាក់ហេង រយៈចម្ងាយ ៦គីឡូមែត្រ ដែលជាផ្លូវនៅខេត្តឆៃយៈណាត។

បានរៀបចំអោយមានការលេងទឹកបុណ្យចូលឆ្នាំ ដោយសារតែនៅទន្លេចៅផាយ៉ា បរិយាកាសប្រព្រឹត្តទៅដោយគក្រឹកគគ្រេង មានប្រជាជនក្នុងខេត្តនិងខេត្តផ្សេងៗ បើកឡានមួយបាំងកន្លះដឹកទឹក ហើយមានមនុស្សចូលមកលេងទឹកបុណ្យចូលឆ្នាំយ៉ាងច្រើន ។

សម្រាប់ការតែងខ្លួនរបស់យុវវ័យខ្លះតែងខ្លួនដោយសំលៀកបំពាក់ប្រពៃណីថៃ ស្លៀកសំពត់ផាមួង ចងក្បិន តែភាគច្រើនស្លៀកខោខ្លី អាវផ្កា មានការចាក់ភ្លេងរាំលើឡាន ខណៈពេលជាមួយគ្នានោះដែរនារីខ្លះបានអនុញ្ញាតិអោយប្រជាជនប្រើដៃចាប់ដើមទ្រូងរបស់នាងលេងទៀតផង ។

ចំណែកខាងប៉ូលីស ទាហាន និងរដ្ឋបាល បានព្យាយាមជួយគ្នារៀបចំរបៀបរៀបរយ និងមើលការខុសត្រូវនៃការលេងបុណ្យចូលឆ្នាំនៅផ្លូវ ខាវពោត អោយប្រព្រឹត្តទៅដោយរបៀបរៀបរយ ។ ការលេងទឹកបុណ្យចូលឆ្នាំផ្លូវ ខាវពោត បានរៀបចំឡើងនៅថ្ងៃទី ១៣ ១៤ ១៥ ខែ មេសា នេះ ៕








តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!