គួរអោយសរសើរពិតមែន៖ ទើបតែដឹងថា ឆាយ វីរៈយុទ្ធ តែងយកប្រពន្ធទៅជាមួយ ពេលចេញច្រៀងតាមខេត្តម្តងៗ

ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងប្រុស ឆាយ វីរៈយុទ្ធ បានចាប់ដៃគ្នា សាងជីវិតគ្រួសារ ជាមួយនឹង ភរិយា គេសង្កេតឃើញថា ពួកគេ ពិតជាមានក្តីសុខ និងមានសុភមង្គល ជាមួយគ្នាណាស់។


ជាក់ស្តែង តារាប្រុសរូបនេះ តែងតែយកប្រពន្ធរបស់លោក ទៅតាមជានិច្ច មិនថា ទៅច្រៀងនៅទីណា ឬក៏តាមខេត្តជាដើម ដែលហាក់ដួចជា មិនចង់ឃ្លាតពីគ្នា សួម្បីតែ១នាទី។ កាលពីប៉ុន្មានម៉ោងមុន លោក ឆាយ វីរៈ យុទ្ធ បានបង្ហោះនូវរួបថតមួយសន្លឹក ជាមួយនឹង ប្រពន្ធលោក ដែលឃើញថា ពួកគេទាំង២ នៅខេត្ត ដែលតាមការពិតទៅ អ្នកទាំងពីរ​ មិនបានទៅដើរលេងនោះទេ តែទៅច្រៀង ក្នុងកម្មវិធីមួយ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក នៅតែចង់ឲ្យប្រពន្ធ នៅក្បែរលោកជានិច្ច។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក តែងដឹកដៃប្រពន្ធ ទៅតាមរាល់ពេលច្រៀងម្តងៗ លោកតែងតែធ្វើបែបនេះ ជារឿយៗ៕