អីយ៉ាស់!! កូនមិនទាន់ ៣ ខែផង ផន សុផារី ប្រញាប់ថែរក្សាសម្រស់ឡើងវិញ !

បើ​គិត​មកដល់ពេលនេះ ផន សុ​ផា​រី សម្រាលកូន​បាន​ប្រមាណ​ជាជាង​ពីរ​ខែ​ហើយ ។ អ្វីដែល​កត់សម្គាល់​គ្រាន់តែ​សម្រាលកូន​មិនទាន់បានប៉ុន្មាន​ផង​ពេលនេះ ផន សុ​ផា​រី បានចាប់ផ្តើម​ថែរក្សា​សម្រស់​របស់ខ្លួន​ឡើងវិញ ។ ប៉ុន្តែ​យ៉ាងណា​មានការ​សរសើរ​ថា​ទោះបីជា​មានកូន​ក៏ដោយ​តែ ផន សុ​ផា​រី ហាក់​មិន​ថមថយ​សម្រស់​ប៉ុន្មាន​ឡើយ ។


​ផន សុ​ផា​រី បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​ថា​« កូន ម៉ាក់​ក្មេក និង ប្អូនថ្លៃ​ធានា​មើល ។ ការងារ​ប្តី​ធានា​រក​ស៊ី​ចិញ្ចឹម ការងារ​ផ្ទះ មាន​អ្នកធ្វើ ។ សរុប​ការងារ​ខ្ញុំ​គឺ​ប្រឹង​ថែរក្សា​សម្រស់ និង កុំ​រករឿង​ប្តី (​ចេញពី​steam លាប​R.R ប៉ុណ្ណឹង​ហើយ​សាច់​មិន​ស្អាត​ទៀត​បាន​ចម្លែក​)​។ ជា មួយ​នឹង​ការ​បង្ហោះ​របស់ ផន សុ​ផា​រី បានធ្វើឱ្យ​មិត្តភក្តិ​ជាច្រើន​សរសើរ​ពី​សំណាង​របស់​នាង​ស្ទើរ​គ្រប់គ្នា ដែលមានកូនតូចហើយនៅមានពេលវេលាថែរក្សាសម្រស់របស់ខ្លួនថែមទៀត ។


​ផន សុ​ផា​រី កាន់តែ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ក្រោយពី​នាង​បង្ហោះ​ប្រាក់​ដុល្លារ​ទាំង​បាច់ៗ​រួមជាមួយ​គ្រឿងអលង្កា​រ​ជាច្រើន​ឈុត សម្រាប់​ចងដៃ​កូនស្រី​ដំបូង​នៅ​ថ្ងៃ​ចេញ​ខែ ។ ផន សុ​ផា​រី ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល មាន​ជិវិត​រស់នៅ​ពោរពេញ​ដោយ​សុភមង្គលជាពិសេសពេលនេះនាងមានកូនស្រីដែលមានមុខមាត់ស្រស់ស្អាត ។ គេ​មិនទាន់​ដឹងថា​ក្រោយ​រឹង​ដៃ​រឹង​ជើង ផន សុ​ផា​រី និង​វិល​ចូលប្រឡូក​ក្នុង​សិល្បៈ​វិញ​ឬ​យ៉ាងណាទេ ៕