មានរឿងអ្វី!!! បានជាផ្ទុះការភ្ញាក់ផ្អើល ក្រោយបុរសក្នុងវង់តន្រ្តីម្នាក់ ចេញមុខបកអាក្រាតអត្តចរិតលោក ខេមរៈ ភារុណ ថាកេងប្រវ័ញ្ច….

គ្រប់គ្នាប្រហែលជាបានស្គាល់ហើយនូវកិត្តិសព្ទរបស់បងប្អូន ២ នាក់ក្នុងជួរសិល្បៈដែលមានឈ្មោះបោះសម្លេងអស់ពេលជាយូរឆ្នាំគឺ លោក ខេមរៈ សេរីមន្ត និងបងប្រុស លោក ខេមរៈ ភារុណ។ កន្លងមក តារាទាំង ២ ដួងនេះ ត្រូវបានគេទទួលស្គាល់ថាមិនដែលមានរឿងអាស្រូវដូចតារាដទៃឡើយ ជាពិសេសគឺលោក ខេមរៈ សេរីមន្ត ដែលតែងតែចូលរួមកម្មវិធីសង្គម និងកម្មវិធីសប្បុរសជាច្រើន។ តែថ្មីៗ នេះ ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយមានបុរសម្នាក់ដែលជាអ្នកកាន់វង់តន្រ្តី​ បានបង្ហោះបកអាក្រាតដល់លោក ខេមរៈ ភារុណ យ៉ាងចាស់ដៃ រឿងកេងប្រវ័ញ្ចញើសឈាមរបស់ខ្លួន។

ដោយក្នុងនោះលោកបានពោលរៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំមានរឿងមិនសប្បាយចិត្តមួយចង់ជំរាបបងប្អូនក្នុងFb និងបងប្អូនអ្នកសិល្បះទាំងអស់ឲ្យបានដឹង បងប្អូនមួយចំនួនប្រាកត់ជាស្គាល់លោកម្នាក់ក្នុងរូបខាងក្រោមនេះហើយ វាឈ្មោះថា ( ខេមរៈ ភារុណ ) ដែលជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងម្នាក់នៅក្នុងផលិតកម្មល្បីក្នុងស្រុកមួយ ហើយក៏ត្រូវជាបងប្រុសបង្កើតរបស់ តារាចម្រៀងដ៏ល្បី គឺលោក ( ខេមរៈ សិរីមន្ត ) ផងដែរ ហើយថ្ងៃនេះខ្ញុំទៅលេងភ្លេងឲ្យវា ហើយពេលដែលកំពង់លេងនោះស្រាប់តែមាន លោកជំទាវមួយរូបបាន ចែកលុយធិបដល់អ្នកភ្លេងនិងអ្នកចម្រៀងក្នុងម្នាក់ 100$។ ហើយបន្ទិចក្រោយមក ក៏មាន ឯកឧត្តម មួយរូបបានឧប្បថមទឹកប្រាក់ចំនួន 1300$ ដល់ក្រុមតន្ត្រីទាំងមូល គិតជារួម ដែលប្រគល់ឲ្យលោក ( ខេមរៈ ភារុណ ) ជាអ្នកកាន់ លុះពេលដែលលេងចប់ លោក ( ខេមរៈ ភារុណ )មិនបានចែកលុយធិប 1300$ នោះមកឲ្យអ្នកភ្លេងនិងអ្នកចម្រៀងទាំងអស់គ្នារនោះទេ គឺវាយកតែឯង លុះពេលពួកខ្ញុំតវ៉ា វាបែជានិយាយថា វាទទួលអាហ្វែរនេះ មិនបានគិតលុយពីម្ចាស់កម្មវិធីទេ គឺវាមកជួយម្ចាស់កម្មវិធីទេ ហើយសង្ឃឹមលើលុយធិបបើរបាយកមកចែកគ្នា។

ចឹងខ្ញុំមាន 4 សំនួរសួរទៅលោក ( ខេមរៈ ភារុណ ) ថា៖ 1. មុនដំបូងពេលដែលហៅពួកខ្ញុំមកលេង ហេតុអីលោកមិននិយាយប្រាប់ថាហៅពួកខ្ញុំមកលេងសង្ឃឹមទៅលើលុយធិបទៅ លោកចាំបាច់និយាយថា ហៅពួកខ្ញុំបងលេងនេះ គឺលោកឲ្យតម្លៃខ្លួនក្នុងម្នាក់ 30$ ធ្វើរអី ? 2. បើលោកនិយាថាលេងសង្ឃឹមលើលុយធិប ចុះលុយធិបដែលបានមកហើយចំនួន 1300$ មិចក៏មិនចែកគ្នា ចាំបាច់លេបយកតែម្នាក់ឯងធ្វើអី? 3. ហេតុអីលោកនិយាយថាលុយដែលលោកជំទាវចែកពួកខ្ញុំលើឆាកម្នាក់ 100$ រៀងៗខ្លួន នោះ គឺជាលុយតម្លៃខ្លួន និងលុយធិបរួម 1300$នោះ បើគាត់ឲ្យម្នាក់ 100$ ផ្សេង ហើយឧបត្ថម្ភក្រុមតន្ត្រីរួម 1300$ ផ្សេងហ្នឹង ? 4. ហើយលុយតម្លៃខ្លួនពួកខ្ញុំដែលលោកឯង និយាយថាឲ្យម្នាក់ 30$ នោះ មិចបានត្រូវយកមកគិតបញ្ចូលគ្នាជាមួយលុយធិប បើលុយធិបផ្សេង ហើយតម្លៃខ្លួនផ្សេងហ្នឹង ? សូមលោកគិតពិចារណាឲ្យច្បាស់ផង មុននឹងគេងប្រវ័ញ្ចញើសឈាមគេ»៕​