គួរអោយសង្វេគ!!! នារី​​ខារ៉ាអូខាស្រស់​សោភា​ម្នាក់​ ត្រូវបាន​គេ​សម្លាប់​កាត់​ខ្លួន​ជា​ពីរ រួច​ញាត់​ចូល​ធុង​ទឹក​យកទៅ​កប់​នៅក្នុងព្រៃគួរឲ្យ​អាសូរ

នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​សាហាវ​បំផុត​មួយ ដែល​នារី​រូប​ស្រស់​សោភា​ម្នាក់ ត្រូវបាន​ឃាតករ​សម្លាប់ និង​កាត់​សាកសព​របស់​នាង​ពាក់កណ្តាល​ខ្លួន រួច​យក​ញាត់​ចូល​ធុង​ជ័រ មុនពេល​កប់ ។​
ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា សាកសព​នារី​ម្នាក់​ឈ្មោះ Warisara Glinjui អាយុ ២៣ ឆ្នាំ ត្រូវបាន​រកឃើញ​ដោយ​ពួក​អ្នកចំការ ។ ដោយ​ផ្នែក​នៃ​សព​របស់​នាង ត្រូវបាន​គេ​ដាក់ចូល​ក្នុង​ធុង​២​ផ្សេងគ្នា ដែល​រុំ​ក្នុង​ថង់​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ ស្ថិតនៅ​ចម្ងាយ​ច្រើន​ម៉ែត្រ ពី​ផ្លូវលំ​មួយ ។​


​ប៉ូលីស​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ផ្នែក​តាម​ការស៊ើបអង្កេត​របស់​ពួកគេ នោះ​នារី​រងគ្រោះ​ដែល​ធ្វើការ​នៅពេល​យប់ នៅក្នុង​ក្លឹប​កំសាន្ត​មួយ​ក្នុង​ទីក្រុង ត្រូវបាន​គេ​សម្លាប់​នៅ​កន្លែង​ផ្សេង មុនពេល​កាត់ផ្តាច់​ពាក់កណ្តាល​ចង្កេះ យកទៅ​កប់​ចោល ។​
ស្នាម​សាក់​នៅលើ​ទ្រូង និង​ខ្នង​របស់​នាង អាចធ្វើ​ឲ្យ​ប៉ូលីស​កំណត់​អត្តសញ្ញាណ​របស់​នាង​បាន ។​


​មួយ​ក្នុងចំណោម​សាក់​ទាំងនោះ ដែល​សរសេរ​ឈ្មោះ​មិត្តស្រី​ម្នាក់​របស់​នាង​ឈ្មោះថា «tomboy» ដែល​ត្រូវបាន​ប៉ូលីស​ហៅ​មក​សួរចម្លើយ​អស់​រយៈពេល​១​ម៉ោង នៅក្នុង​ថ្ងៃ​ដដែល​នោះ ប៉ុន្តែ បន្ទាប់មក ត្រូវបាន​ដោះលែង​វិញ ។​
​នាង​បាន​ចាក់​សាក់​ផ្សេងៗ​គ្នា នៅលើ​ខ្នង ហើយ​មួយ​នៅលើ​ទ្រូង​របស់​នាង បាន​សាក់​ថា​៖ «Poppy» ។​


​ការបាត់បង់​ទូរស័ព្ទ ក៏ដូចជា​លុយកាក់ ជាប់​នឹង​ខ្លួន​របស់ Warisara បានធ្វើ​ឲ្យ​ប៉ូលីស​អាចសន្និដ្ឋាន​បាន​ថា ការស្លាប់​របស់​នាង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់ ប៉ុន្តែ ក៏មាន​ការសង្ស័យ​ដែរ​ថា អាច​កើតឡើង​ដោយសារ​រឿង​ប្រច័ណ្ឌ ក្នុង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​នាង ។​
​ប្តី​របស់​នាង​ឈ្មោះ Nong Khai អាយុ ៣៥ ឆ្នាំ ជា​កម្មករសំណង់ ត្រូវបាន​ប៉ូលីស​ហៅ​សួរនាំ​ផងដែរ ។