មិនធម្មតា!!! គ្រាន់តែនាឡិកាគូស្នេហ៍ បូព្រឹក និង ដេវីត លេងសុទ្ធតែ ដាំពេជ្រចែងចាំងច្រើនគ្រាប់

ភ្នំពេញ៖ តារាវ័យចម្រៀងក្មេង ដែលនិយមលេងស្ទីលបរទេស ពោលគឺលោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស កំពុងព្រួតដៃគ្នា បង្កើតបទថ្មី ដើម្បីឆក់យកប្រជាប្រិយភាព ពីអ្នកគាំទ្រ មិនចាញ់តារាល្បីៗដទៃឡើយ។
ក្រៅពីមានទឹកដមសម្លេងស៊ីគ្នាហើយ តារាស្រីប្រុសមួយគូនេះ តែងត្រូវបានគេចាត់ទុកជាដៃគូចម្រៀង យ៉ាងសាកសម ថែមទាំងចង់ឲ្យពួកគេ មានស្នេហាក្រៅឆាកទៀតផង។

ទន្ទឹមនឹងមានភាពស្និទ្ធស្នាលគ្នាបែបនេះ បូព្រឹក និង ដេវីត ក៏តែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នា មិនធម្មតាដែរ ក្នុងនោះពួកគេតែងមាន កាដូប្រចាំចិត្តឲ្យគ្នា ដើម្បីបង្ហាញពី ចិត្តនៃការរាប់អាន។

ជាក់ស្ដែង មុននេះក៏មានការបែកធ្លាយ ម៉ូតនាឡិកាគូស្នេហ៍ ដែលអ្នកទាំង២បាន ពាក់រួមគ្នា គឺជានាឡិកដែលមានតម្លៃថ្លៃកប់ពពក ព្រោះផ្នែកខាងមុខនៃនាឡិកា ទាំង២ សុទ្ធតែបានរចនាយ៉ាងពិសេស ជាមួយនឹងម៉ូតគ្រាប់ពេជ្រធំៗ ស្ទើរមិនចង់ជឿ។
ទាំងនេះបង្ហាញច្បាស់ណាស់ថា តារាស្រីប្រុសមួយគូនេះ ពិតជាមានជីវភាពរស់នៅយ៉ាងសម្បូរបែប ពិតជាគួរឲ្យសរសើរខ្លាំងណាស់ នៅក្មេងសោះពួកគេមាន លទ្ធភាពទិញរបស់ថ្លៃៗ បែបនេះពាក់ទៅហើយ៕