អាជ្ញាធរខេត្តព្រះសីហនុ បណ្តោយឲ្យជនជាតិចិន សរសេរអក្សរខ្មែរខុស យ៉ាងអាណាធិបតេយ្យ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ដើម​ឆ្នាំ​២០១៨ នេះ វិនិ​​​​​​​​​​​​យោគិន​បរទេស​​​​​​​​​​​​​​​​​បាន​សម្រុក​ម​​​​​​​​​​​​​​​​​​​​​​​ក​​​​​​​​​​​​​​​​​​​​​​​វិនិយោគ និង​ធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាជីវ​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ កើនឡើង​យ៉ាង​គំហុក​​​​​​​​​​​​​​​​​​ ដោយ​ភាគច្រើន ពួ​​ក​គេ​​​​​​​​​​​​​​​បោះទុន​រក​​​​​​​​​​​​​​​​​​ស៊ី​​​​​​​​​​​​​​​​​​​​​​​លើ​សណ្ឋាគារ​, ផ្ទះ​​​​​​​​​​​​​​​​​​​​​​សំណាក់​, កាស៊ីណូ ,ភោជនីយដ្ឋាន​​​​​​​​​​​​​, អាហារ​ដ្ឋា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន និង​ខុ​​​​​​​​​​​​​​​​​ន​ដូ ជាដើម ។

ស្រប​ពេល​នៃ​​​​​​​​​​​​​​​ការ​មក​​​​​​​​​​​​​​​​​​​ដល់​រប​​​​​​​​​​​​​​​​​​​​​​​​​​ស់​វិនិយោគិ​​​​​​​​​​​​​​ន​បរទេស​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹកដី​​​​​​​​​​​​​​ខេត្ត​កំពុង​មាន​​​​​​​​​​​​​​​​សក្ដានុពល​​​​​​​​​​​​​​​​​​​សេដ្ឋកិច្ច​ដូ​​​​​​​​​​​​​​​​​​​​​​​​​​​​​ច​ទឹកបាក់​ទំនប់​នេះ វិនិយោគិន​បរ​​​​​​​ទេស​​​​​​​​​​​​​​​មួយ​ចំនួ​​​​​​​​​​​​​​​ន​កំពុង​តែ​​​​​​​​​​​​​​​​បង្ក​ភា​​​​​​​​​​​​​​​​​​​​​​​​​​ព​មិន​រៀប​​​​​​​​​​​​​​​​​​​​​​​​​​រយ ពិសេស​ការ​​​​​​​​​​​​​​​​​​លើក​ស្លា​​​​​​​​​​​​​​​​​​​​ក​យីហោ​អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវកម្ម​តែ​ម្ដង ដោយ​ខ្លះ​សរសេរ​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ​ជា​ភា​​​សាបរទេស​សុ​​​​​​​​​​​​​​​​​​ទ្ធសាធ​, ខ្លះ​សរសេរ​អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្សរ​ខ្មែរ តែ​មិន​ត្រឹមត្រូវ​តាម​អ​​​​​​​​​​​​​​​​​ក្ខរាវិរុទ្ធ និង​ខុស​លក្ខណៈ​បច្ចេ​​​​​​​​​​​​ក​​​​​​​​​​​​​​​​​​​​ទេស​​​​​​​​​ជាដើម ។​​​​​​​​​​​​​​​​​

ជាក់ស្ដែង ភោជនីយដ្ឋា​​​​ន​ជនជាតិ​ចិ​​​​​​​​​​​​​​​ន​ចំនួន​៣​កន្លែង​​​​​​​​​​​​​​​​នៅ​តាម​បណ្ដោយ​វិ​​​​​​​​​​​​​​​​​​​​​ថី​ឯករាជ្យ ស្ថិត​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​ទី​១៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះ​​​​​​​​​​​​​​សីហនុ បាន​លើក​​​​​​​​​​​​​​​ស្លាក​យីហោ​រប​​​​​​​​​​​​​​​​​​ស់​ខ្លួន​មិន​បាន​​​​​​​​​​​​​​ត្រឹមត្រូវ​ទៅ​​​​​​​​​​​​​​​​​​​​​តាម​អក្ខរាវិរុទ្ធ ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ និង​ខុស​លក្ខណៈ​បច្ចេកទេស​របស់​​​ក្រសួង​វប្បធម៌ និង​វិចិ​​​​​​​​​​​​​​​​​​​​​ត្រសិល្បៈ ។ ទោះ​យ៉ាងនេះ​ក្ដី នៅ​ថ្ងៃ​ទី​៨ មេ​សា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិ​​​​​​​​​​​​​​ត្រសិល្បៈ បាន​សហការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​អប់រំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងនោះ​ឲ្យ​រៀប​​​​​​​​ចំ​ឡើង​វិញ​ផង​ដែរ ។

លោក ដេ​ត ណូ ប្រធា​ន​មន្ទីរ​វប្បធម៌ ​​​​​​​​​​និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា ​រយៈពេល​ដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៨​កន្លង​មកនេះ មន្ទីរ​វប្បធម៌ និង​វិ​​​​​​​​​​​​​ចិត្រសិល្បៈ សង្កេត​ឃើ​​​​​​​​​​​​​​​ញ​ថា ជនជាតិ​បរទេស​​​​​​​​​​​​​​​ដែល​ចូល​ម​​​​​​​​​​​​​​​ក​បណ្តាក់ទុន​រក​សុ​ី​បើក​ភោជនីយដ្ឋាន ឬ​ផ្ទះសំណាក់​ជាដើម​នោះ នៅ​មិន​​​​​​​​​​​​​​​​ទាន់​រៀបរយ​ក្នុង​ការ​​​​​​​​​​​​​​លើក​ស្លាក​យីហោ​​​​​​​​​​​​​​​​​​​​បស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ណែនាំ​របស់​​​​​​​​​​​​មន្ទីរ​នៅឡើយ​ទេ ។

លោក​ថ្លែង​ថា ៖« សព្វថ្ងៃ ក្រុ​​​​​​​​​​​​​​​​ុ​ម​ការងារ​យើង​​​​​​​​​​​​​​​បាន​សហការ​ជាមួ​​​​​​​​​​​​យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​សង្កាត់ និង​ក្រុ​​​​ង ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​, ម្ចាស់ផ្ទះ​សំ​​​​​​​​​​​​ណាក់ និង​សណ្ឋាគា​​​​​​​​​​​​​រ​ជា​ប្រចាំ ធ្វើ​​​​​​​យ៉ាងណា ឲ្យ​មាន​របៀបរៀបរយ ស្រប​តាម​ការ​ណែនាំ​របស់​លោក ជាម ហុ​ី​ម ប្រ​​​​​​​​​ធាន​ក្រុម​​​​​​​​​​​​​​​ប្រឹក្សា​ខេត្ត​, លោក យន្ត មីន អភិបាលខេត្ត ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អា​​​​​​​​​​​​​​​​​​ត​, ឆ្នេរ​ស្អាត ស​​​​​​​​​​​​​​​ម្រាប់​ឆ្នាំ​២០១៨-២០២១»​។

ទន្ទឹម​នឹង​នេះ​ លោក​បញ្ជាក់​ថា ៖« បើ​ម្ចាស់​ភោជនី​​​​​​​​​​​យដ្ឋាន ឬ​អាហារ​​​​​​​​​​​​​​​ដ្ឋា​ន​ជនបរទេស​​​​​​​​​​​​​​ណាមួយ​ដែល​​​​​​​​​​​​​​​​​​​​​​​បាន​ប្រព្រឹត្ត​ខុស ហើយ​មិន​គោរព​ទៅ​តាម​​​​​​​​​​​​​​ការ​ណែ​​​​​​​​​​​​​​នាំ​របស់​មន្ទីរ​​​​​​​​​​​​​​ជំនាញ យើង​នឹង​​​​​​​​​​​​​​ធ្វើ​របាយការ​​​​​​​​​​​​​ណ៍​ជូន​អាជ្ញាធ​​​​​​​​​​​​​​​​​​​​​​​​រ​ក្រុង ឬ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ដែល​អាច​ឈាន​ដ​​​​​​​​​​​​ល់​ការ​រុះរើ​ស្លា​​​​​​​​​​​​​ក​យីហោ​ដែ​​​​​​​​​​​​ល​សរសេរ​មិន​ត្រឹ​​​​​​​​​​​​មត្រូវ​ទៅ​តាម​​​​​​​​​​​​​​​​អត្តសញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ​របស់​ជាតិ​​​​​​​​​​​​​​​​​​​​​​​​​យើង​ចេញ​វិញ » ។


កន្លង​មក ប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​អាជីវករ​ជនជាតិ​ខ្មែរ និង​​​​​​​​​​​​​​​​មន្ត្រី​អង្គការក្រៅរ​​​​​​​​ដ្ឋាភិបាល​មួយ​ចំនួ​​​​​​​​​​ន​នៅ​ក្នុ​​​​​​​​​​​​​​​​​​​ង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ស្វាគមន៍​ស​​​​​​​​​​​​កម្មភាព​រប​​​​​​​​​​​ស់​មន្ត្រី​ស្ថាប័​​​​​​​​​​​​​​ន​ជំនាញ ដែល​​​​​​​​​​​​​​​បាន​ចុះ​ពិនិត្យ​ជា​​​​​​​​​​​​​​​ក់ស្ដែង​ទៅ​លើ​​​​​​​​​​​​​​​​​​​​​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​ឲ្យ​បាន​ត្រឹម​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ ពិសេស​ការ​ប្រើ​​​​​​​​​​​​​​ប្រាស់​អក្សរ​ចិ​​​​​​​​​​​​​​​​​​​​​​​​​​ន​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ស្លា​​​​​​​​​ក​យីហោ​នានា ដែល​មាន​ភាព​មិន​ប្រ​​​​​​​​​​​​ក្រតី​នា​ខេត្ត​​​​​​​​​​​​​​​​​ជាប់​ឆ្នេរស​​​​​​​​​​​​​​​មុទ្រ​មួយ​នេះ​​​​​​​​ផង​ដែរ ។

អ្នកស្រី ជៀប សុធា​​​រី អ្នកសម្របសម្រួល​ស​​​​​​​​​​​​​មាគម​អា​ដ​​​​​​​​​​​​​​ហុ​ក​ប្រចាំ​ខេ​​​​​​​​​​​​​​ត្ត​ព្រះ​សីហ​នុ ​​​​​​​​​​​​​​​​មាន​ប្រសា​​​​​​​​​​​​​​​​​​​​​​​​​​​សន៍​ថា កន្លង​មក ស្លាក​សញ្ញា​ផ្សេង​ៗ ដែល​មាន​​​​​​​​​​​​​​ម្ចាស់ ឬ​ថៅ​​​​​​​​​​​​​កែ​ជា​ជនបរ​​​​​​​​​​​​ទេស ពិសេស​​​​​​​​​​​​​​ជនជាតិ​ចិន ​​​​​​​​​​​​​​​គឺ​បាន​សរសេ​​​​​​​​​​​​​​​រ​អក្សរ​​​​​​​​​​​​​​​​​​​​​​​​​​នៅ​លើ​ផ្ទាំង​ប៉ាណូ ផ្ទាំងគំនូរ​សំណង់​​​​​​​​​​​​​​​​​និង​ស្លាក​យីហោ​ផ្សេង​ៗ​​​ជា​អក្សរ​ចិន ​​​​​​​​​​​​​មាន​ទំហំ​ធំ​ជា​​​​​​​​​​​​​ង​អក្សរ​ខ្មែ​​​​​​​​​​​​​រ ឬ​មិ​​​​​​​​​​​​​​​ន​មាន​ស​​​​​​​​​​​​​​​​​​​​​​​​​​រសេរ​អក្សរ​ខ្មែរ ជា​​​​​​ដើម ។


អ្នកស្រី​ក៏​បាន​ស្នើ​ដល់​ម​​ន្ត្រី​ជំនាញ​ស្ថាប័ន​ពា​​​​​​​​​​​​​​​​​​​​ក់ព័ន្ធ ពិសេស​ក្រសួង​រៀបចំ​ដែនដី ​នគរូបនី​​​​​​​យកម្ម និ​​​​​​​​​​​​​​​​​​​​​​​​​ង​សំណង់ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​​​​​​​​​​​​សិល្បៈ​ជាដើម ​​​​​​​​​​​​​​សូម​បន្តសកម្ម​​​​​​​​​​​​​​​​​​​​​​​​​​ភាព​ចុះ​ត្រួតពិនិត្យ​​​​​​​​​​​​​​​​​ការ​ប្រើប្រាស់​អ​​​​​​​​​​​​​​ក្សរ​ខ្មែរ ​​​​​​​​​​​​​​​​​​​​​​និង​អក្សរ​បរទេស នៅ​លើ​សំ​​​​​​​​​​​​​ណង់​អគារ​ផ្សេង​ៗ​​​​​​​​​​​​​​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​មតិ​​​​​​​​​​​​​​​​​​រិះគន់ និង​​​​​​​​​​​​​​​លើកកម្ពស់​​​​​​​អក្សរសាស្ត្រ​ជាតិ​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ។​​​​​​​​​​​​​​​​​​

អ្នកស្រី​ថា ៖« យើង​សង្កេត​ឃើញ​ថា មាន​កំហុសឆ្គង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក​វិនិយោគ ដែល​លើក​ស្លាក​យីហោ​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​ ឬ​ក៏​មិន​បាន​ស​​​​​​រសេរ​អក្សរ​ខ្មែរ​នៅ​​​​​​​​​​​​​លើ​ស្លាក​យីហោ ​​​​​​​​​​​​​​​និង​មិន​បាន​គោរព​ទៅ​តាម​នីតិវិធី​នៃ​ការ​បង់ពន្ធ​ជូន​រដ្ឋ ជាដើម ។ ដូច្នេះ សូមអ្នក​វិ​​​​​​​​​​​​​​និយោគទុន​ទាំង​​​​​​​​​​​​​​​​​​​​​អស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ផ្ទៀងផ្ទាត់​ទៅ​លើ​ភាសា​ខ្មែរ និង​ត្រូវ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ ដើម្បី​លើក​ស្លាក​សម្គាល់ ឬ​ក៏​តុបតែង​ស្លាក​យីហោ​របស់​ខ្លួន​ឲ្យ​មាន​អក្សរ​ខ្មែរ​សម្គាល់ថា ជា​ប្រទេស​កម្ពុជា » ។

បើ​តាម​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យន្ដ មីន អភិបាលខេត្ត ប​​​​​​​​​​​​ញ្ជាក់​ថ្មី​ៗ​នេះ​ថា​​​​​​​​​​​​​​ បច្ចុប្បន្ន​ខេត្ត​មា​​​​​​​​​​​​ន​មូលដ្ឋាន​អាជីវក​​​​​​​​​​​​​​​​ម្ម និង​សេវាកម្ម​ទេសចរណ៍​សរុ​​​​​​​​​​​ប​ចំនួន​៨១០​ទីតាំង ក្នុង​នោះ​មាន​​សណ្ឋាគារ​ចំនួន​៧​​​​​​៣, ផ្ទះសំ​​​​​​​​​​​​​​​​​​​ណាក់​៣១៦, ​​​​​​​​​​​​​​​​​​ភោជនីយដ្ឋាន​២៥៩ និង​កាស៊ីណូ​កំពុង​ដំណើ​​​​​​​​​​​រការ​៣២​ទីតាំង ៕

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​មួយ​នេះ​បាន​​​​​​​​​​​​​​បញ្ជាក់​ដែរ​ថា ក្នុង​រ​​​​​​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​និង​កំពុង​វិនិយោគ និង​បណ្ដាក់ទុន​រកស៊ី​លើ​វិស័យ​សំណង់ កសិកម្ម រោងច​ក្រ សិប្បកម្ម​កែ​ច្នៃ ផលិតផល​សម្រេច និង​ពាក់កណ្ដាល​សម្រេច រោងចក្រ​កាត់ដេរ ឧស្សាហកម្ម ទេ​​​​​​​​​​​សចរណ៍ មជ្ឈមណ្ឌ​​​​​​​​​​​​ល​ពាណិជ្ជក​​​​​​​​​​​​​ម្ម និង​តំ​​​​​​​​​​​បន់​សេដ្ឋកិ​​​​​​​​​​​​ច្ច​ពិសេស ។​​​​​​របា​​​​​យការណ៍​ដដែល​បង្ហាញ​ថា ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​ៗ​ចំនួន​៣ រួម​មាន តំបន់​សេដ្ឋកិច្ច​​​​​​​​​​​​​​ពិសេស​ក្រុងព្រះសីហនុ​, តំបន់​សេដ្ឋកិច្ច​អ៊ែ​ត​វូ​ត ស្រុក​ស្ទឹង​ហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៕

ប្រភពអត្ថបទ៖ កោះសន្តិភាព