ពេលនេះបែកធ្លាយហើយ៖ ដាញ់ ម៉ូនីកា មិនត្រឹមនាំកូនៗមកស្រុកវិញដោយស្ងាត់ៗ ថែមទាំងចង់…

ថ្មីៗ​នេះ​គេ​បានឃើញ​អតីត​តារា​សម្តែង​រូប​ស្រស់ ដា​ញ់ ម៉ូ​នី​កា បង្ហាញមុខ​នៅក្នុង​ស្រុក​ខ្មែរ​ដោយ​ដឹក​ដៃ​កូនស្រី​ប្រុស​មកជា​មួយ ។ បើតាមប្រភព​ដែល​ស្និទ្ធ​ជាមួយ ដា​ញ់ ម៉ូ​នី​កា បាន​ប្រាប់ថា​ក្រៅពី​មកលេង​ស្រុក​ខ្មែរ ដា​ញ់ ម៉ូ​នី​កា ក៏មាន​គម្រោង​មក​ថត​រឿង​ជាថ្មី​ផងដែរ ។

បើតាម​ដឹង ដា​ញ់ ម៉ូ​នី​កា ត្រលប់​មកលេង​ស្រុក​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ហើយ ។​តែ​យ៉ាងណា​ស្វាមី ​របស់​នាង​មិន​បានរួម​ដំនើរ​មកជាមួយ​ទេ ។ ត្រលប់មក​ស្រុក​ខ្មែរ​លើក​នេះ ដា​ញ់ ម៉ូ​នី​កា មាន​គម្រោង​មក​ថត​រឿង​ផងដែរ ។ ប៉ុន្តែ​ពេលនេះ​មិន ទាន់មាន​ផលិតកម្ម​ណា​ទាក់ទង​នៅឡើយ​ទេ ។ តាម​គម្រោង​នាង​និង​ត្រលប់​ទៅ​អូស្ត្រាលី​វិញ​នៅ​ដើមខែ​ឧសភា ។ ពេលនេះដែរ ដាញ់ ម៉ូនីកា ក៏បានដើរកម្សាន្តតាមរមណីយដ្ឋាននានាជាមួយកូនស្រីប្រុសរបស់នាងផងដែរ ។

ក្រៅពី​មាន​គម្រោង​ថត​រឿង​ជាថ្មី ដា​ញ់ ម៉ូ​នី​កា ក៏​ត្រៀម​និង​បង្ហាញមុខ​នៅតាម​កម្មវិធី​នានា​របស់​ទូរទស្សន៍​ផងដែរ ។ ដំណឹង​នេះ​បានធ្វើឱ្យ អ្នកគាំទ្រ​អតីត​តារា​សម្តែង​រូប​ស្រស់​ម្នាក់នេះ​មានការ​សាទរ​ព្រោះ ដា​ញ់ ម៉ូ​នី​កា ជា​តារា​សម្តែង​ដែលមាន​សមត្ថភាព និង ​ទេពកោសល្យ​ម្នាក់។ អ្វីដែលកត់សម្គាល់បើទោះបី​នាង​មាន​ស្វាមី និង​កូន​ដល់​ទៅ​ពីរ​ក៏​ពិតមែនតែ​សម្រស់​របស់​នាង​នៅតែ​ស្រស់ស្អាត​មិន​ចាញ់​តារា​ជំនាន់​ក្រោយ​ប៉ុន្មាន​ឡើយ ។ មហាជនរំពឹងថានិងបាន ទស្សនាខ្សែរឿងថ្មីៗរបស់ ដាញ់ ម៉ូនីកា ៕