ពេលនេះ!!! ប៉ូលិស​​ថៃ កំពុង​​ប្រមាញ់​រក​គូ​ស្នេហ៍​​១​គូ​ ដែល​បាន​ នាំគ្នា​រួម​ភេទ​ នៅ​លើ​ឆ្នេ​ខ្សាច់​ជា​សា​ធារណៈ

គូ​ស្នេហ៍មួយឥត​កេរិ៍្ត​ខ្មាស់មួយ​គូ ត្រូវ​បាន​គេ​ថត​ជាប់​កំពុង​តែ​រួម​ភេទ​នៅលើ​ឆ្នេ​ខ្សាច់​មួយ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ អាច​នឹង​ត្រូវ​ជាប់​គុក ប្រសិន​បើពួកគេ​ត្រូវ​បាន​ចាប់​ជាប់ដោយ​ប៉ូលិស​​​។ ប៉ូលិស កំពុង​តែ​ចាប់​​ផ្តើម​​ប្រមាញ់​រក​ភ្ញៀវ​ទេស​ចរ​មួយ​គូ​នេះ ដែល​​បាន​ធ្វើ​ការ​រួមភេទ​គ្នា​​នៅ​លើ​ឆ្នេ​ខ្សាច់ Dongtan នា​ម៉ោង​៨ព្រឹក ក្រោយ​ពី​បាន​ជប់​លៀង​នៅ​ពេល​យប់​។

អត្ត​សញ្ញាណ​​របស់​ពួកគេ​ត្រូវ​បាន​គេ​ស្គាល់​​ឡើយ ប៉ុន្តែ មន្ត្រី​ប៉ូលិស នៅ​រមណីយ​ដ្ឋាន​ដ៏មាន​ប្រជាប្រិយ​ប៉ា​តា​យ៉ា​មួយ​នេះ ជឿជាក់​ថា ពួក​គេ​ជា​ប្រជា​ជន​មក​ពី​លោក​ខាងលិច​​។ ស្ត្រី​រូបនោះ អាច​ត្រូវ​បាន​គេ​ឃើញកំពុង​តែ​ដេក​នៅ​លើ​​បំពង់​បង្ហូរ​កាក​សំណល់មួយ ខណៈ​ដែល​បុរស​ជា​គូ​កគូ អង្គុយ​ពី​លើ​។

អ្នក​ដែល​​បានឃើញ​សកម្ម​ភាព​របស់​ពួក​គេ បាននិយាយ​ថា ពួក​គេ​បាន​រួម​ភេ​ទ​គ្នា​ច្រើន​ជាង​រយៈពេល​៣​​នាទី នៅមុន​ពេល​មនុស្ស​ជាច្រើន​បាន​ស្រែក​ឲ្យ​ពួក​គេ​បញ្ឈប់ ហើយ​គូ​ស្នេហ៍មួយ​គូ​នោះ​ក៏​បាន​​បាត់​ខ្លួន​​តែម្តង​។ បច្ចុប្បន្ន​ប៉ូលិស​ថៃ បាន​​ដាក់​ចេញនូ​វយុទ្ធ​​នា​ការ​តាម​ប្រមាញ់​មួយស​ម្រាប់​គូ​ស្នេហ៍​​មួយគូនេះដែល​ពួក​គេ​អះ​អាង​ថា បាន​បំផ្លាញ​កេរិ៍្ត​ឈ្មោះ​តំបន់​ទេស​ចរ​ដ៏មាន​ប្រជាប្រិយ​ភា​ពមួយនេះ​។ លោក Apichai Krobpetch ដែល​ជា​នាយ​ប៉ូលិស​នៅ​ស្ថានី​ប៉ូលិស​ប៉ា​តា​យ៉ា បាន​ឲ្យ​ដឹង​ថា៖ «បញ្ហា​នេះ ​បាន​កើត​ឡើង​នៅ​ទី​សាធារណៈ ដែល​​អ្នក​ទេស​ចរ​ជាច្រើន​ទៅ​សម្រាក​លំហែរ​។

សកម្ម​ភាព​របស់​ពួកគេ​នៅ​ស្ថិត​នៅ​ពីមុខ​មជ្ឈ​មណ្ឌល​សង្គ្រោះ​​នា​វា​របស់​ទីក្រុង​ប៉ា​តា​យ៉ា​។ ខ្ញុំ​មិន​ដឹង​​ថា អ្នក​ទេស​ចរ​ទាំង​ពីរនោះមក​ពី​ណា​ឡើយ ប៉ុន្តែ ប៉ូលិស​កំពុង​តែ​ស្វែង​រក​ពួកគេ​ដើម្បី​ការពារ​កេរិ៍្ត​តំបន់​នេះ​»​៕