បើលក់មិនដាច់គឺចំលែកហើយ!!! នេះបានពិតជាអ្នកលក់ ទោះភ្ញៀវមិនឃ្លាន ក៏ត្រូវឃ្លានដែរ…!

ស្រី​ស្រស់​ជា «​អ្នកលក់​សាច់​កាប់​» ដ៏​ស្រស់​និយម​ស្លៀក​សិច​ស៊ី​ម្នាក់ បាន​កំពុង​ល្បីល្បាញ ទទួល​ការចាប់​យ៉ាងខ្លាំង​តែម្តង បន្ទាប់ពី​វីដេអូ និង​រូបថត​របស់​នាង បាន​លេចឡើង​នៅលើ​បណ្តាញ​សង្គម ។​

ជាធម្មតា ស្រី​ស្អាត​វ័យក្មេង​នេះ មាន​តួនាទី​កាប់សាច់​ផាក់​ឡូ​វ​លក់ ប៉ុន្តែ នៅពេលនោះ ភ្ញៀវៗ​ដែលមាន​ការចាប់អារម្មណ៍​ចំពោះ​រូប​សម្រស់​ស្រស់​ផូរផង់​របស់​នាង ដោយ​ម្នាក់ៗ​បាននាំគ្នា​ថត រួច​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ។​

​ទោះយ៉ាងណា នាង​នៅតែ​ជា​អាថ៌កំបាំង ចំពោះ​មនុស្ស​នៅលើ​ពិភពលោក ខណៈ​ប្រភព​ខ្លះ​ថា នាង​នារី​ស្រី​ស្អាត​នៅក្នុង​តំបន់​ម្នាក់ ត្រូវបាន​ម្ចាស់​តូប «​សាច់​កាប់​» មាន​ទីតាំង​ស្ថិតនៅ​ស្រុក Beitun ក្នុង​ទីក្រុង Taichung (តៃវ៉ាន់) ជួល​មក​ឲ្យ​លក់ ដើម្បី​ទាក់ទាញ​អតិថិជន ជាពិសេស​ប្រុសៗ មក​តម្រង់​ជួរ​គ្នា​រង់ចាំ​ទិញ «​សាច់​កាប់​» របស់​នាង​ដ៏​ច្រើន​លើសលុប​តែម្តង ក្នុង១ថ្ងៃៗ ៕