គួរអោយច្រណែនខ្លាំងណាស់!!! រៀបការបានមួយរយៈមែន តែភរិយានាយចយ អ្នកនាងក្វាន់ ឌី នៅតែបង្ហោះសារទាមទារថា…..

នាយចយ និងភរិយា នាងក្វាន់ឌី បានរៀបការអស់ពេលជាង ២​ ខែមកហើយ ក្រោមចំណោមពាក្យជូនពរ និងអបអរពីមហាជន។ មកដល់ពេលនេះ យើងសង្កេតឃើញថា គូស្នេហ៍មួយគូនេះហាក់ដូចជាផ្អែមល្ហែមឡើង ព្រមទាំងនាងក្វាន់ឌីជាភរិយា បានបញ្ចេញចរិតប្រច័ណ្ឌហួងហែងស្វាមីខ្លួនជាពិសេសតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពេលថ្មីៗ នេះក៏កាន់តែបង្អួតភាពផ្អែមល្ហែម ធ្វើឲ្យគ្រប់គ្នាដែលអត់គូច្រណែនទៀតផង។

ជាក់ស្ដែង អ្នកនាង ក្វាន់ឌី បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួនទៅកាន់ស្វាមីថា៖ «រាត្រីសួស្តីប្តីសម្លាញ់ មនុស្សស្រីបើទោះជាខ្លាំងរឹងមាំ រឺកាចឆ្នាស់យ៉ាងណា ក៏នៅតែត្រូវការកំលាំងចិត្ត និងការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ដែរ!ត្រូវអត់ស្រីៗគ្នាយើង»។ នេះនៅតែអាចបង្ហាញថា ទោះបីជាពេលកន្លងហួសក្ដី តែទំហំចិត្តស្រលាញ់របស់អ្នកនាងចំពោះស្វាមីពិតជាធំធេង និងមិនមានការរើសអើង ធ្វើឲ្យមហាជនពោលពាក្យសរសើរមិនដាច់ពីមាត់តែម្ដង៕