មិនធម្មតា!!! គង់ សុជាតិ និង ជា វិបុល បង្ហាញ​ភាព​ផ្អែមល្ហែម​នៅ​ទឹកដី​សិង្ហ​បុរី​មិន​ចាញ់​គូស្នេហ៍​យុវវ័យ​!

គង់ សុជាតិ និង ជា វិបុល បាន​បណ្តើរគ្នា​ទៅ​ប្រទេស​សិង្ហ​បុរី​ក្រោម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​គោមួយ ។ ទោះបីជា​ទៅជាលក្ខណៈ​ការងារ​តែ​ប្តី​ប្រពន្ធ​មួយគូ​នេះ​មិន​ភ្លេច​និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ដូច​គូស្នេហ៍​ថ្មីថ្មោង ។ ចង់ដឹងច្បាស់ទៅមើលរូបថតទាំងអស់គ្នា ។


​មិនមែនជា​លើកទីមួយ​ទេ​ដែល គង់ សុជាតិ និង ស្វាមី តែង​បណ្តើរគ្នា​ទៅ​លំហែរ​នៅតាម​តំបន់​កម្សាន្ត​នានា​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ។ អ្វីដែល​កត់សម្គាល់​ពួកគេ​តែង​បង្ហាញ​រូបថត​ស្វី​ត​ស្វី​តដល់​អ្នកគាំទ្រ​ថែម​ទៀតផង ។ លើក​នេះ​ក៏​មិន​ខុសពី​លើក​មុន​ដែរ គង់ សុជាតិ និង ជា វិបុល បានបង្ហាញ​រូបថត​ស្វី​ត​ស្វី​ត​ជាច្រើន​សន្លឹក​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សរសើរ​ពី​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ ។ ខ្លះទៀត លើកឡើងថា​ស្ទីល​ថតរូប​របស់​ពិធីករ​ការិនី​មួយគូ​នេះ​មិន​ចាញ់​គូស្នេហ៍​យុវវ័យ​ប៉ុន្មាន​ឡើយ ។


​ក្រោយពី​រៀបការ​ហើយ គង់ សុជាតិ និង ជា វិបុល នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ។ ថ្មីៗ​នេះ គង់ សុជាតិ ថែមទាំង​ហក់ចូលក្នុង​ទូរទស្សន៍​ហង្ស​មាស​រួមទ្រនំជាមួយ​ស្វាមី​ថែម​ទៀតផង ៕