ម៉ែហើយ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវជាតិលេខ៥ លក្ខណៈទ្រងទ្រាយធំ! (មានវីដេអូ)

កាលពីវេលាម៉ោង១២ៈ៤៥នាទីថ្ងៃត្រង់នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ដោយមានឡាន Corolla បានប៉ះគ្នាជាមួយនឹងឡាន Highlander ធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនមាននរណាគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ដោយសារតែករណីនៃគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឱ្យមានការស្ទះចរាចណ៍យ៉ាងខ្លាំង ហើយមានឡានជាច្រើនបានបើកវាងចុះស្រែដើម្បីអាចបន្តការធ្វើដំណើរទៅមុខទៀតបាន នេះបើតាមការបញ្ជាក់ឱ្យដឹងពីហ្វេសបុកផេក ។



ចំពោះព័ត៌មានលំអិតទាក់ទងនឹងគ្រោះថ្នាក់នេះ យើងនឹងជម្រាបជូនបន្ថែមនាពេលក្រោយបន្ថែមទៀត។