សូមចូលរួមសោកស្តាយ ថ្ងៃស្អែកចូលឆ្នាំថ្មីទៅហើយ DJ ក្តិបបែរជាជួបទុក្ខធំ បាត់បង់ឪពុកជាទីស្រលាញ់!(មានVIdeo)

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនពេលចូលឆ្នាំថ្មីនេះ យើងសង្កេតឃើញថា មានតារាកម្ពុជាចំនួន៣រូប បានកំពុងតែជួបទុក្ខធំ បាត់បង់សមាជិកគ្រួសារ គួរឲ្យសោកស្តាយយ៉ាងប៉ុនពេក ដោយពួកគេមិនអាចបាននៅឆ្លងឆ្នាំថ្មី ជាមួយគ្នាដូចឆ្នាំកន្លងទៅ។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមេសានេះផងដែរ ពោលខ្វះតែមួយថ្ងៃទៀតទេ គឺនៅថ្ងៃស្អែកនេះ គឺជាថ្ងៃចូលឆ្នាំថ្មី បែរជា DJ ក្តិប ជួបទុក្ខដ៏សែនធំ ត្រូវបាត់បង់លោកឪពុកជាទីស្រលាញ់ យ៉ាងគួរឲ្យស្តាយស្រណោះបំផុត។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ បង្ហាញពីអារម្មណ៍ឈឺចាប់ និងភាពនឹករំលឹកចំពោះលោកឪពុកថា៖

« ប៉ាគេងហាមាត់ចឹងទៅអាក្រក់មើលដល់ហើយប៉ា តែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាចអាចគេងលក់ស្រួល ដោយមិនពិបាកខំទ្រាំដកដង្ហើមទាំងនិយាយមិនកើត ញុំាមិនបាននិងឈឺចាប់ចុកសព្វសាច់ នៅក្នុងប្រាណរបស់ប៉ា ដូចរាល់ដងទៀតនោះទេ ។ ពិសេស! គឺកូនសប្បាយចិត្តណាស់ ដែលអាចបោកប្រាស់ប៉ា ឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (#មុនគេងលែងក្រោកចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១ម៉ឺនដុល្លារដែលកូនបានសន្យាថា៖”បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យហើយ មកគេងបែបនេះនៅលើគ្រែក្នុងផ្ទះដ៏តូចចង្អៀត តែពោលពេញដោយភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់យើង” ។ ទើបបានជាប៉ាប្រឹងៗគេងរង់ចាំមើល “#លុយនិងឡាន” ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ា បានសន្យាខ្យល់បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃ រហូតប៉ាអស់ចិត្តក៏ចាកចេញទៅទាំងស្ងប់ចិត្ត ដោយក្ដីអាណិតស្រលាញ់គ្រួសារ យ៉ាងស្ងៀមស្ងាត់បំផុត។

សូម្បីតែមនុស្សស្រីដែលប៉ាស្រលាញ់បំផុត ក៏ប៉ាអត់ហ៊ានដាស់គាត់ឲ្យក្រោក ដើម្បីលាទៅដែរ ព្រោះខ្លាចគាត់យំមិនព្រមឲ្យប៉ាចាកចេញទៅទាំងដឹងថាប៉ាបានស្ងប់ចិត្តហើយ»។



លោកបន្តទៀតថា៖ «អរគុណប៉ាដែលប្រឹងនិយាយប្រាប់កូនថា “#នែអាកូន​ឈាមថោក” ហែងមិនបាច់មកបោកអញថា មនុស្សប្រើគ្រឿងញៀនដូចហែងហ្នឹង មានអាណាគេព្រមឲ្យខ្ចីដល់ ១០០ដុល្លារនោះហ្អា (#កុំថាឡើងដល់១ម៉ឺនដុល្លារនោះអាថោក) ។ ហាសហា!ពេលឮប៉ាប្រាប់បន្តថា៖

“ចាន់ សំណាង” កូនឯងត្រូវចាំថា ទោះបីជាកូនឯងយល់ដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្នកណាគេឲ្យតំលៃកូនដែរ (#បើកូនគ្មានលុយ)។ ហើយបើទោះបីជាកូនបានជួយគេឲ្យជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ក៏គេខ្ពើមនិងជួយកូនវិញណាស់(#ឲ្យតែកូនប្រើគឿងញៀន)ណាកូន ។

ហេតុដូច្នេះហើយ! បើកូនពិតជាមានឱកាសមានមនុស្ស មានបុណ្យចិត្តធម៌ ព្រមជួយកូននៅក្នុងគ្រាដ៏ក្រៀមក្រំ និងថោកទាបបំផុតនាពេលនេះ “សូមកូនមេត្តាប្រើជីវិត១នេះរបស់កូនផ្លាស់ប្ដូរខ្លួនឯងដើម្បីតបស្នងសងគុណដល់គេវិញណាកូនប៉ា ។



លោកបន្ត៖ «បាទប៉ា!កូនរកឃើញហើយ ហើយក៏បានយកលុយនិងឡានមកហើយដែរ តែពេលដាស់ប៉ាអត់ក្រោកចឹងទៅ កូនក៏ឲ្យគេយកលុយ១ម៉ឺនដុល្លារនិងឡាន​៤៧០ពណ៌សហ្នឹងទៅវិញតែម្ដងទៅ ដើម្បីដូរយកឡានថ្មីដ៏ស្អាត១គ្រឿងឌុបប៉ាដើរលេងជុំវិញផែនដីនេះ ឲ្យសប្បាយចិត្តម្ដងណាប៉ា ប៉ុន្តែ!មិនត្រូវសន្យាជាដាច់ខាតថាប៉ាពិតជាអត់បានខឹងកូនទេ បើកូនអត់កុហក»៕

សូមចូលរួមសោកស្តាយផង!!!