សូមចូលរួមត្រេកអរផង!!! ធី សុវណ្ណថាទទួលបានជ័យលេភីលេខ១ ក្នុងការប្រកួតសម្រស់ទៀតហើយ! (មានវីដេអូ)

កញ្ញា ធី សុវណ្ណថា ដែលជាបុគ្គលម្នាក់ដែលត្រូវបានមនុស្សយ៉ាងច្រើនស្គាល់តាមរយៈការចូលប្រឡូកក្នុងវិស័យនយោបាយ និងសកម្មភាពមនុស្សធម៌ជាច្រើននោះ ពេលនេះបានផ្លាស់ប្តូរអាជីព​មកចូលរួមក្នុងវ័ស័យសិល្បៈវិញហើយ។ ទន្ទឹមនឹងការងាកមកចូលរួមក្នុងវិស័យសិល្បៈនេះ នាងក៏បាននាំមកនូវភាពល្បីល្បាញផងដែរចំពោះប្រទេសកម្ពុជា។ ជាក់ស្តែងបេក្ខនារី ធី សុវណ្ណថា និងបេក្ខនារី ១៣នាក់ទៀត កាលពីម្សិលមិញបានចូលរួមប្រកួតក្នុងកម្មវិធី Queen of the Spa Korea 2018 ដែលត្រូវបានប្រារព្ធឡើងកាលពីម្សិលមិញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កម្មវិធីនោះមានវត្តមានមន្ត្រីធំៗ តារាចម្រៀង តារាសម្តែងល្បីៗនៅប្រទេសកូរ៉េ រួមជាមួយនឹងវត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ផងដែរ។ យ៉ាងណាមិញជាលទ្ធផលក្នុងចំណោមបេក្ខនារីកម្ពុជាទាំង ១៤នាក់ មានតែកញ្ញា ធី សុវណ្ណថា បានចូលរួមប្រគួតដល់វគ្គចុងក្រោយ ហើយទទួលបានជ័យលាភីលេខ១ ទៀតផង។ បេក្ខនារី ធី សុវណ្ណថា បានថ្លែងក្រោយទទួលជ័យលាភីថា «យប់នេះ រំភេីបណាស់ ខ្ញុំជាប់លេខ១​ (The First Runner) កម្មវិធី Queen of the Spa Korea 2018 ។ នេះគឺជាមោទនភាពជាតិថ្មីមួយទៀតហើយសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបាននាំមកជូនដោយកញ្ញា ធី សុវណ្ណថា៕