ពេលនេះ!!!ពៅ បញ្ញាពេជ្រ រកឱកាសឆាកតន្រ្តីមិនបាន

ភ្នំពេញ៖បន្ទាប់ពីបាត់មុខពីឆាកតន្ដ្រីជាច្រើនឆ្នាំ ដោយសារតែសម្ងំព្យាបាល របួសក្រោយ ពីត្រូវឃាតករ ឫស្សា បាញ់ប្រហារកណ្ដាលក្រុងភ្នំពេញនោះ ពេលនេះអតីតតារាចម្រៀងផលិតកម្មរស្មីហង្សកញ្ញា ពៅ បញ្ញាពេជ្រ នៅ តែមិនអាចក្រោកឈរបានដោយខ្លួនឯងឡើយ គឺនាងអង្គុយតែនៅលរទះរុញប៉ុណ្ណោះ។

ដោយសារតែមានការអផ្សុកនិងសម្លេងនៅតែអាចប្រើប្រាស់បាននោះ ពៅ បញ្ញាពេជ្រ នៅតែចង់ឡើងច្រៀង លើ ឆាកតន្ដ្រីសារជាថ្មីឡើងវិញ ។អ្នកដឹកនាំកម្មវិធីសិល្បៈតាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍ បានបង្ហើបប្រាប់ កាល ពី ពេលថ្មីនេះ។ តែពៅ បញ្ញាពេជ្រ ដែលបោះបង់អាជីពចម្រៀងជាច្រើនឆ្នាំ នោះនាងធ្លាប់ បានទៅ ច្រៀង កម្ម វិធីរបស់សកលវិទ្យាល័យបញ្ញាសាស្រ្ដម្ដង និងប៉ុស្ដិ៍ទូរទស្សន៍CNCម្ដង ក្រៅពីនេះមិនឃើញមានប៉ុស្ដិ៍ទូរទស្សន៍ ណាហៅនាងច្រៀងទៀតឡើយ។

ទោះជាយ៉ាងណា ពៅ បញ្ញាពេជ្រ មិននៅទំនេរឡើយគឺជារៀងរាល់រាត្រីអ្នក ចម្រៀងពិការមួយល្វែង ខាងក្រោម នេះបានច្រៀងនៅលើFacebookរបស់នាងដែលLiveជារៀងរាល់រាត្រីអមដោយការលក់ផលិតផលរក្សារសម្រស់និងនាឡិកាដៃជាដើម។មិត្តភក្ដិដែលធ្លាប់រួមអាជីពជាមួយ ពៅ បញ្ញាពេជ្រ អាណិតនាងគ្រប់គ្នាព្រោះថា មិន គូរធ្លាក់ខ្លួនពិការទាំងវ័យក្មេងបែបនេះសោះ ហើយពួកគេថា បញ្ញាពេជ្រ នៅតែមានទឹកដមសម្លេង ពិរោះ រណ្ដំ ដូចមុនអីចឹង គ្រាន់តែដង្ហើមនាងខ្លីជាងមុន៕