សាហាវឃោឃៅណាស់!!! សង្ស័យមកពីភ្លើងប្រចណ្ឌ ទើបដល់ថ្នាក់ហ៊ានទាញកាំភ្លើងបាញ់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនតាមក្រោយ

ថៃ៖ ស្ត្រីម្នាក់ត្រូវបានវប្ដីខ្លួនឯងបាញ់សម្លាប់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម រួចជនដៃដល់បានចាក់សម្លាប់ខ្លួនតាមក្រោយរងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យ ដែលករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅចំណុចផ្ទះជរងគ្រោះ ស្រុកណងបួរដែង ខេត្តឆៃយ៉ាភូមិ ប្រទេសថៃ ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការពីប្រជាពលរដ្ឋមកថា មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចខាងលើ ក៏បាននាំកម្លាំង ចុះទៅត្រួតពិនិត្យក៏បានរកឃើញ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ហើយក្បែរនោះឃើញជនដៃដល់ដែលជាប្ដី រងរបួសធ្ងន់ដោយមានកាំបិតចុងស្រួចនៅជាប់កផងដែរ ។

សាកសពស្ត្រីរងគ្រោះមានឈ្មោះ Siriwan Chaisong អាយុ ២១ឆ្នាំ ចំណែកជនដៃដល់ដែលជាប្ដីមានឈ្មោះ ឌុល វៀវឆៃ អាយុ ២៧ឆ្នាំ រងរបួសធ្ងន់ ។
ជាមួយគ្នានេះផងដែរ ក្រុមសង្គ្រោះបាននាំជនដៃដល់ទៅសង្គ្រោះភ្លាមៗ ព្រទាំងបានរកឃើញកាំភ្លើងខ្លីមួយដើមជាវត្ថុតាងថែមទៀតផង ។

យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ពេលក្បាលព្រលប់ពីរនាក់ប្ដីប្រពន្ធខាងលើ បានឈ្លោះប្រកែកគ្នា ហើយជនដៃដល់ក៏បានចេញទៅផឹកស្រាបាត់ទៅ ។
ក្រោយមក ពេលត្រឡប់មកផ្ទះវិញ ទាំងពីរក៏បានឈ្លោះគ្នាម្ដងទៀត ដោយលើកនេះជនដៃដល់ហាក់ដូចជានិយាយស្ដាប់គ្នាមិនបានសោះ ហើយស្រាប់តែឮសំឡេងផ្ទុះអាវុធមួយគ្រាប់ ក៏ស្ងាត់ឈឹង ទើបមានការសង្ស័យ អ្នកក្បែរខាង ក៏បានចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះដឹកស្លាប់បាត់ទៅហើយ ចំណែកជនដៃដល់កំពុងស្រែកអូយៗ ហាក់ដូចជាជិតស្លាប់យ៉ាងដូច្នេះដែរ ហើយសាក្សីបានឱ្យដឹងដែរថា ស្ត្រីរងគ្រោះដែលស្លាប់ កំពុងមានផ្ទៃពោះ ៤ខែ ។
តាមការសន្និដ្ឋានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើអាចបណ្ដាលមកពីភ្លើងប្រចណ្ឌ ហើយខណៈនេះ ជនដៃដល់បានស្លាប់បាត់ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ ៕