អីយ៉ាស់!!! មកក្រឡេកមើលរូបភាព លោកជំទាវ និងលោកឧកញ៉ា ឌួង ឆាយ កាលនៅជាគូស្នេហ៍ ពិតជាផ្អែមល្ហែមមែន និងកម្របានឃើញមែន!

ភ្នំពេញ៖ លោក ជំទាវ ដែត ម៉ាលីណា និងលោកឧកញ៉ាដួង ឆាយ ជាគូស្វាមីមួយគូ ដែលតែងតែចេញមុខជួយដល់សង្គម និងចាស់ជរា គ្មានទីពឹង។

ទន្ទឹមនឹងនេះលោកទាំងពីរ ពិតជាបានធ្វើឲ្យមហាជនជាច្រើន កោតសរសើមែនទែន ព្រោះរាល់ទង្វើនិងសកម្មភាព ដែលលោកបានធ្វើ ជាសប្បុរសធម៌ពិតៗ មិនគិតចង់បានការតបស្នងនោះទេ ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ លោកជំទាវ ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកកាលពី ១២ឆ្នាំមុន ដែលបង្ហាញពីទំនាក់ទំនងស្នេហា ​របស់អ្នកទាំងពីរ គឺលោកឧកញ៉ា និងលោកជំទាវ ខណៈមើលទៅពិតជាផ្អែមល្ហែមមែនទែន ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីរីករាយ ដែលលោកទាំងពីរ ស្រលាញ់គ្នាដោយស្ម័គ្រស្មោះ រហូតបានចាប់គ្នាសាងអនាគតគ្រួសារ ដ៏រុងរឿងមួយ និងថែមជាបុគ្គលដែលមានចិត្តសប្បុរ ក្នុងការងារសង្គម ឬមនុស្សធម៌ថែមទៀត ៕