ម៉ែហើយអីក៏សាហាវម្ល៉េះ!!ជិតដល់ថ្ងៃចូលឆ្នាំ ប្រពន្ធចង់ជុំគ្រួសារឲ្យសប្បាយម្តង តែប្តីជូនកាដូ «កាំបិតធ្លាយគល់ដោះ»…….

ភ្នំពេញ៖ ស្រ្តីម្នាក់រស់នៅឈឺចិត្តស្អិតទ្រូងរាប់ឆ្នាំជាមួយប្តីសណ្តានខ្លា កាចសាហាវព្រៃផ្សៃវ៉ៃដុំនាងគ្មានត្រាប្រណី រាល់ពេលលោកប្តីខឹងម្តងៗ ទាញប៉ះចានគប់ចាន ទាញប៉ះអង្រែវ៉ៃនឹងអង្រៃ បណ្តាលឲ្យមានស្លាកស្នាមស្ទើរគ្រប់កន្លែង ហើយថ្មីៗនេះ មុនឱកាសបុណ្យចូលឆ្នាំថ្មីមកដល់បុរសជាប្តីបានជូនកាដូ «គប់មួយកាំបិតចំដោះប្រពន្ធ និងឆ្លៀតកាប់មួយកាំបិតពីក្រោយខ្នងទៀត» ព្រោះតែប្រពន្ធចង់ឲ្យប្តីជុំគ្រួសារនាឱកាសបុណ្យទាន។



នាងបានរៀបរាប់ក្នុងសំណេរថា «អរគុណប្ដីសម្លាញ់ នៅជាមួយបង ៦ឆ្នាំ អ្វីដែរអូនបានទទួល មានក្បាល១ឆ្នាំង រយះ ក្បាល១ជ្រុញ ពក ១ថូផ្ការយះជើង បានអ្នកជិតខាងដឹកយកទៅពេទ្យ ប្ដីឈរសើច ហើយម្សិលមិញនេះ គប់នឹងកាំបិតរយះដោះ បងក៏នៅមិនអស់ចិត្ត ឆ្លៀតកាប់ពីក្រោយខ្នងទៀត។ បងដើរផឹកស៊ីក៏ដើរចុះ តែខ្ញុំសុំមួយថ្ងៃដើម្បីកូនឪពុកម្ដាយ នៅជុំគ្នាពេលបុណ្យទាន បងចិត្តដាច់ណាស់លើកដៃគប់ និងកាប់ទៅរួច ប៉ុណ្ណឹងមិនគ្រប់ ថែមទាំង ដេញអូននឹងកូនឲ្យចេញពីផ្ទះទៀត»។



ប្រភពដដែលបន្តថា «បងជេរដៀលប្រមាថ ខ្ញុំមីស្រីចាំតែដេកសីុ តើបងមានដែរគិតទេ ថាខ្ញុំ ជាម្ដាយកូនបង កូនកើតមក មិនបានប៉ុន្មាន បងជេរកូនបង្កើត មីកូនកើតមកនាំចង្រៃ ពុទ្ធា ទឹកភ្នែកហូរដោយមិនដឹងខ្លួន ពេលបងផឹកសីុបងឲ្យខ្ញុំកាន់លុយ តើឲ្យសល់មកពីណា បើផឹកចឹងរាល់ បងថាកាន់លុយមិនសល់ បងផឹករហូតដល់យប់ជ្រៅ ខ្ញុំពោះធំ ៥ខែ អង្គុយចាំប្រមូលចានលាង ពេលខ្លះរាបចំលាងចាន ម៉ោង១ឬ២យប់ បានហើយ តើបងមានអាណិតខ្ញុំដែរកំពុងពោះធំកូនបងទេ»។