អានហើយហួសចិត្ត!!! នៅជប៉ុន បុណ្យដង្ហែលិង្គក្លាយជាពិធីទាក់ទាញមនុស្សស្រីបំផុត…

តូក្យូ៖ ជារៀងរាល់ខែមេសា មានមនុស្សរាប់ពាន់នាក់បានចុះឈ្មោះទៅលេងនៅលើកោះ Kawasakiដើម្បី​​​ចូលរួមក្នុងពិធីបុណ្យ Shintoបុរាណមួយ ដែលឥឡូវនេះបានក្លាយជាពិធីបុណ្យរំឭកដល់ការរួមភេទ។

បើគេនិយាយប្រទេសណាដែលមានកេរ្តិ៍ឈ្មោះល្បី និងសុភាពរាបសារនោះ គឺច្បាស់ជាគេនិយាយសំដៅទៅលើប្រទេសជប៉ុន។ ជនជាតិជប៉ុនមានលក្ខណៈវៃឆ្លាត មិនដែលយឺតយ៉ាវ ហើយតែងតែឱនក្បាលគោរពគ្នាទៅវិញទៅមក រហូតក្លាយទៅជារឿងទម្លាប់ធម្មតាទៅហើយ។ ប៉ុន្តែបើគេនិយាយពីពិធីសាសនាប្លែកៗវិញ គឺហាក់បីដូចជាមានភាពស្មុគស្មាញបន្តិច។ នៅក្នុងពិធីបុណ្យសាសនាមួយ ក្នុងចំណោមពិធីបុណ្យសាសនាដ៏ចម្លែកបំផុតរបស់ប្រទេសនេះ គឺពិធី Kanamara Matsuri ឬ “Festival of the Steel Phallus” ដែលត្រូវពលរដ្ឋជប៉ុនតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅលើកោះ Kawasaki នាភាគខាងត្បូង នៃទីក្រុងតូក្យូ។

ពិធីបុណ្យដង្ហែលិង្គនេះ គឺគេតែងតែធ្វើជារៀងរាល់ថ្ងៃអាទិត្យលើកដំបូង នៃខែមេសា នៅសង្កាត់ខាន់​ឌូសា របស់កោះ Kawasaki ។ អ្នកចូលរួមក្នុងពិធីបុណ្យនេះ នឹងនាំគ្នាដង្ហែលិង្គដ៏ធំមួយដើរជាក្បួន​ពាសពេញទីក្រុង។ មីគីស៊ីត្រូវបានធ្វើឡើងដោយអ្នកស្រុករាប់សិបនាក់ដែលមានស្លៀកសម្លៀកបំពាក់ និង​អាវ​ទ្រនាប់យ៉ាងសប្បាយរីករាយ។

Kanamara Matsuri គឺជាពិធីសាសនាមួយដែលផ្សារភ្ជាប់ទៅនឹងការគោរពធម្មជាតិ និងសាសនា Shinto របស់ជប៉ុន។ ពិធីនេះត្រូវបានរៀបចំឡើង ដោយអាចារ្យ Kanayama Jinja ជាអ្នករៀបចំ។ អស់ជាច្រើនសតវត្សមកហើយ Kanayama ជាទីកន្លែងដែលគូស្វាមីភរិយាអធិដ្ឋាន សម្រាប់បួងសុំឲ្យមានកូន និងភាពសុខដុមរមនា នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។ ដោយឡែកស្រីពេស្យាវិញ ក៏ទៅបួងសួងនៅទីនោះ ដើម្បីសុំការពារកុំឲ្យឆ្លងមេរោគដែរ។

ក្នុងអំឡុងសតវត្សទី១៧មកដល់សតវត្សទី១៩ អ្នករកស៊ីផ្លូវភេទ តែងតែមកអធិដ្ឋាន ដើម្បីសុំកុំឲ្យឆ្លងជំងឺមេរោគតាមការរួមភេទ ពីព្រោះពួកគេរកស៊ីរបរនេះ។ ដោយឡែកអ្នកមានប្ដីប្រពន្ធ ក៏មកទីនេះបួងសួងសុំឲ្យមានកូន និងឲ្យមានសុខភាពល្អខាងផ្លូវភេទផងដែរ។ ប៉ុន្តែប្រពៃណីនេះធ្លាប់បានបាត់បង់ម្ដងរួចមកហើយ នៅអំឡុងចុងឆ្នាំ១៨០០។ លុះមកដល់ទសវត្សរ៍ឆ្នាំ១៩៧០ សម្ដេចសង្ឃ ហ៊ីរ៉ូហ៊ីកូណាកាមូរ៉ា បានសម្រេចចិត្ដបង្កើតពិធីនេះឡើងវិញ៕