អីយ៉ាស់!!!​ ដេ​ន​នី ក្វាន់ ដាក់​ឲ្យ​ចំៗ​លើ​នារី​រូប​ស្រស់​ម្នាក់ ​តែ​ចរិត​មិន​ថ្លៃ…(មានវីដេអូ)

ភ្នំពេញ ​៖​ តារា​សម្ដែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ព្រោះតែ​ទប់​អារម្មណ៍​ខឹង​មិនបាន​ចំពោះ​នារី​រូប​ស្រស់ម្នាក់​ ដែល​ប្រើ​សម្តី​មើលងាយមើលថោក​បុគ្គល​ដែលមាន​ឋានៈ​ក្រីក្រ​ជាង​ខ្លួន ​រួម​នឹង​កម្មករស៊ីឈ្នួល​គេ​នោះ​ ភ្លាមៗ​នេះ​នាង​ក៏បាន​ចេញមុខ​ប្រតិកម្ម​មិន​សំចៃ​មាត់​ព្រលះ​ចំៗ​ អាន​ហើយស្ទើរ​ធ្លាក់ឈាម​ទាំង​ដុំៗ​តែម្តង​។

កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយ​ថា​ នេះ​ហើយ​ចរិត​អ្នកមាន​ជាន់​ថ្មី​ បើ​ខ្លួនឯង​មាន​ៗ​តែ​ឯង​ទៅ​ ចាំបាច់អី​ត្រូវ​មើលងាយ​អ្នកដទៃ​ ទោះ​គេ​ក្រ​ធ្វើ​កញ្ជះ​គេ​ក៏​មិនបាន​ទៅ​សុំ​បាយ​នាង​ឯង​ស៊ី​ដែរ​ គេ​ក្រ​តែច​រិ​តគឺ​ថ្លៃ​ជាង​នាង​ឯង​ឆ្ងាយ​ណាស់ ​ធ្វើជា​មនុស្ស​កុំ​មើលងាយ​មនុស្ស ថ្ងៃនេះ​នាង​ឯង​មានតែថ្ងៃមុខ​មិន​ប្រាកដ​ទេ​នាង​អើយ​ អ្នកមាន​ស្ទើរ​មាន​បែប​នេះ​ហើយ…។

តារា​ស្រី​រូប​ស្រស់​កញ្ញា ដេ​ន​នី ក្វាន់ លើកឡើង​ទៀតថា ​បើ​គេ​អ្នកមាន​ចំ​ហ្មង​គឺ​មិន​មក​អង្គុយ​ទះ​អ៊ូកណូ​ក​កណ្តាល​វា​លចេះ​ទេ​។​ នាង​អើយ​នាង​សុំ​សួរ​មួយ ​តម្លៃ​មនុស្ស​ស្ថិត​ត្រង់​មាន​ក្រ​នឹង​មែន​? និយាយ​ត្រង់​ខ្ញុំ​មើល​ហើយ​ខ្មាស​គេ​ជំនួស ជួយ ​Share​ អោយគេ​ស្គាល់មុខ​អ្នកមាន​ជាន់​ថ្មី​នេះ​ផង​។​


សូមបញ្ជាក់ថា ​ប្រតិកម្ម​របស់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ខាងលើនេះ ​បានធ្វើ​ឡើង​បន្ទាប់ពី​ស្រី​ស្អាតម្ចាស់ ​Account Facebook ម្នាក់​មាន​ឈ្មោះថា ព្រះ​នាង​តូច សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​រិះគន់សំដៅលើ​បុគ្គល​ម្នាក់​ដែលជា​កម្មករ​ស៊ីឈ្នួល​គេ​បែបនេះ​ថា ​អា​ប្អូនឯង​ទៅធ្វើ​កញ្ជះ​គេ​បាន​មួយខែប៉ុន្មាន​នៅ​ស្រុក​គេ​ហ្នឹង ​បើ​បាន​តែមួយ​ស៊ី​ទេអា​ប្អូនឯង​មក​ជូត​ស្បែកជើង​ឲ្យ​បង​មក​ណាអាប្អូន​។