គួរអោយសង្វេគ!!!! ហេតុតែគ្រួសារក្រីក្រ កូនប្រុសឆ្លៀតពេល មកខ្ចប់គ្រលីងឈូកឲ្យគេ គ្រាន់បានប្រាក់បន្តិចបន្តួច ពេលអង្គុយធ្វើការសុខៗ ឆក់ខ្សែរភ្លើងស្លាប់…

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ខណៈដែលកំពុងអង្គុយ អ៊ុតថង់ក្រលីងឈូក ស្រាប់តែម៉ាសុីន សម្រាប់អ៊ុតថង់នោះ ឆ្លងចរន្ត ឆក់ស្លាប់ភ្លាមៗនៅកន្លែង សាច់ញាតិមិនអស់ចិត្ត ដឹកយកទៅគ្លីនិក ក៏គ្រូពេទ្យប្រាប់ថា ជនរងគ្រោះ ស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ក្មេងរងគ្រោះ ឈ្មោះ ធី រដ្ឋា អាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ថាយ សើ អាយុ ៣៨ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះ កែវ ធី អាយុ៤៩ ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្មេងរងគ្រោះជាកូនទី៣ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារគាត់ក្រីក្រ ដើរសុីឈ្នួលច្រូតស្រូវឲ្យគេ ចំណែកកូនរងគ្រោះ រាល់ថ្ងៃទៅជួយច្រកនំ ក្រលីងឈូក ឲ្យបងប្អូនក្នុងភូមិ ផ្ទះជាប់គ្នាដែរ ស្រាប់តែនៅព្រឹក ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងអង្គុយ អ៊ុតថង់ក្រលីងឈូក ស្រាប់តែឧបករណ៍ ម៉ាសុីន សម្រាប់អ៊ុតថង់នោះ ឆ្លងចរន្តអគ្គីសនី ឆក់ដៃ ជនរងគ្រោះ ដាច់ផ្ងារ ភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់

ញាតិ ដឹកនាំយកទៅគ្លីនិកឯកជន តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់វិលមកវិញ ទៅតំកល់ទុកនៅផ្ទះកន្លែងចាំដីមួយកន្លែងទៀត ក្នុងភូមិកើតហេតុ ។ក្រោយពីករណីខាងលើ បង្កឲ្យក្មេងប្រុសម្នាក់ ស្លាប់ដោយសារឆ្លងចរន្តភ្លើង ឧបករណ៍អ៊ុតថង់ ក្រុមគ្រួសារក៏មិនបានប្តឹងផ្តល់អ្វីដែរ ក្រោយពីសមត្ថកិច្ចជំនាញចុះ ធ្វើការពិនិត្យកោសល្យវិច័យហើយ ប្រគល់ជូនក្រុមគ្រួសារ រៀបចំ

ធ្វើបុណ្យតាមប្រពៃណី រួមចំណែក ជាទានពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បងប្អូនក្នុងភូមិជួយជាវិភាគទាន បច្ច័យ ជួយដល់ក្រុមគ្រួសារ ក្មេងរងគ្រោះ ខណៈដែល កំពុងមានជីវភាពក្រីក្រ ៕