គួរអោយអាណិត!!!នារីអាយុ១៨ឆ្នាំម្នាក់ ឈឺពោះប្រចាំពេលមករដូវ ពោះក៏ធំឡើងៗ សង្ស័យពេកម៉ែនាំទៅពេទ្យហើយក៏ស្លុតចិត្តជាខ្លាំង…

ប្រទេសចិន៖ ជារឿងរ៉ាវរបស់នារីអាយុ ១៨ឆ្នាំដែលមានអាការៈខុសប្រក្រតីដោយពោះចេះតែធំទៅៗដោយគ្មានមូលហេតុ។អាករៈរបស់នាងធ្វើអោយឪពុកម្ដាយគិតថាកូន មានផ្ទៃពោះ តែនាងតែងតែប្រកែកថាគ្មានទំនាក់ទំនងជាមួយប្រុសណានោះទេ។ដោយសារតែពោះនៅតែបន្តរីកធំ ឪពុកម្ដាយក៏បាននាំកូនទៅមន្ទីរពេទ្យព្រោះចង់ដឹងពីការពិត។


ព្រោះថាពីមុនកូនតែងតែឈឺពោះពេលមករដូវខ្លាំងរហូតដល់មិនអាចទៅសាលារៀនបាន ម្ដាយក៏បានទិញថ្នាំបំរុងមកអោយញ៉ាំហើយស្រាប់តែកាន់តែឈឺខ្លាំងឡើងនិងពោះក៏រីកធំរឿយៗ។


ក្រោយពីការពិនិត្យពេទ្យបានប្រាប់ថា នាងមានដុំសាច់មហារីកត្រូវតែប្រញ៉ាប់វះកាត់ បន្ទាប់ពីវះកាត់ដោយសារតែរបួសធំធ្វោះអោយមានទឹករងៃហូរមិនឈប់ នាងមានដុំសាច់ដែលកំរមានហើយវាបានរីកធំដល់ពេញក្នុងពោះដែលមិនអាចធ្វើការវះកាត់យកមកអស់ទេ ហើយវានៅតែបន្តរីកធំមិនឈប់ទាមទារអោយនាងត្រូវតែបន្តរក្សាព្យាបាលទៀត

តែសង្ឃឹមមានតិចភាគរយណាស់។នេះសំរាប់នារីគ្រប់រូប ប្រសិនបើមានអាការៈមិនប្រក្រតីសូមប្រញ៉ាប់ពិនិត្យមើល ដូចជាការឈឺចាប់ពេលមករដូវសូមកុំបណ្ដោយអោយសោះព្រោះអាចមានអ្វីដែលយើងនឹកស្មានមិនដល់។