អានហើយស្រក់ទឹកភ្នែក!!!!!!! កូនគេកូនយេីងគួរឱអាសូរស្រ្តីម្នាក់ទ្រហូរយុំព្រោះកូន………

ហ្វីលីពីន៖ ទារកគួរឲ្យអាណិតម្នាក់ ដែលកើតមកមានដុះស្នែងពីលើក្បាល កំពុងត្រូវការការវះកាត់ជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។

ទារកអាយុ ៧ សប្តាហ៍ ដែលឪពុកម្តាយដាក់ឈ្មោះឲ្យថា Nhel Jhon Prado បានកើតជំងឺម៉្យាងហៅថា encephalocele។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យពុំអាចរកឃើញភាពមិនប្រក្រតីនេះឡើយ កាលពីរូបគេស្ថិតនៅក្នុងផ្ទៃម្តាយ។
Nhel និងម្តាយឪពុករបស់គេ
នាង Angel Puerto ដែលត្រូវជាម្តាយបានឲ្យដឹងថា នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញកូនរបស់ខ្លួនកើតមក មានដុំពកដូចស្នែង ដុះចេញពីលើក្បាល។

បច្ចុប្បន្ននេះ Nhel កំពុងត្រូវការការមើលថែទាំ ២៤ម៉ោង ខណៈដែលដុំពកដែលដុះនោះ កំពុងរីកលូតលាស់យ៉ាងលឿន។

Nhel និងម្តាយរបស់គេ

ទារកឈ្មោះ Nhel
ខណៈពេលនេះ ក្រុមគ្រួសាររបស់ Nhel កំពុងទន្ទឹងរង់ចាំការវះកាត់ជួយសង្រ្គោះ ដែលនឹងត្រូវធ្វើឡើងនារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅមន្ទីរពេទ្យ Pasig General Hospital ស្ថិតនៅទីក្រុងម៉ានីល។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានឲ្យដឹងថា ខួរក្បាលរបស់ Nhel ពុំបានទទួល​រងការខូចខាតអ្វីពីជំងឺនេះនោះទេ។ ហើយប្រសិនបើ ការវះកាត់ទទួលបានភាពជោគជ័យនោះ Nhel នឹងរស់នៅដោយមានសុខភាពល្អ ដូចក្មេងៗដទៃទៀតផងដែរ៕