គួរអោយរំភើប!!!!សម្រេចដូចបំណងហើយនារីវ័យក្មេងអរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានរកយុត្តិធម៏ជូនឪពុកនាង…
កំពង់ចាម៖ នៅរសៀលនេះស្រីស្អាត បង្ហាញកាយវិការកត្តញួលើអ្នកមានគុណ ដែលមុននេះក៏ស្លន់ស្លោ ខណៈដែលឪពុកជាប់ឃុំឃាំង ព្រោះជាន់ដាន់ជនឧក្រិដ្ឋនោះ ពេលនេះក៏សប្បាយក្តីសប្បាយរីករាយ អមដោយសារអរគុណ នាយករដ្ឋមន្រ្តីយ៉ាងពិរោះមានន័យ។
ដែលផ្តើមដោយពាក្យថា «រំជួលចិត្តណាស់ មិននឹកស្មានដល់ទេ មួយប៉ព្រិចភ្នែកខ្ញុំយល់សប្តិទេដឹងរំភើបក៏រំភើបរកអ្វីមកប្រៀបផ្ទឹមពុំបានទេបងប្អូនទីណាមានលោកពុក តេជោ ទីនោះ ពិតជាមានភាពយុត្តិធម៌ពិតមែនណាកូនជឿរហើយបានបុណ្យណាស់ៗ»។
ស្រីស្អាត ម្ចាស់គណនីហ្វេសប៊ុក អាហ្សា ប៊ីស្រង់ នាងបានរៀបរាប់ថា «ជាដំបូងកូនចៅរួមទាំងឪពុកចំណាស់របស់កូន សូមលើកម្រាមដៃ១០គោរព និងក្រាបសំពះអគុណដល់ លោកពុកសម្តេច តេជោហ៊ុនសែន ជាទីគោរពសការៈ។ កូនសូមជួនពរដល់លោកពុកតេជោ ទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមអោយធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុខ អាយុ យឺនយូរ ព្រះកាយសប្បទារមាំមួន ឈ្នះអស់មារសត្រូវ ជាពិសេសសូមនៅគង់ជាម្លប់ នៅកាន់កាប់ដំណែងដ៏ត្រជាក់ត្រជំដល់កូន ដល់ចៅអោយបានយូរៗទៅមុខទៀតផង ហើយជាពិសេស ក៏សូមលើកម្រាមដៃ១០ »។
ភ្ជាប់ដោយរូបភាពបង្ហាញពីដំណើរគ្រាឪពុកចេញពីមន្ទីពទ្ធនាគារខេត្តកំពង់ចាម ដែលបង្ហាញឲ្យឃើញយ៉ាងជាក់ថា ពេលនេះឪពុកនាង ពិតជាត្រូវបានរួចផុតពីការចោទប្រកាន់ទោស និងរូបថតសម្តេចនាយករដ្ឋមន្រ្តីអង្គុយក្នុងស្នាមញញឹម ក្នុងក្តីសន្តោសនោះ អាហ្សា ប៊ី ក៏បានថ្លែងសារបន្តថា «ថ្លែងអំណរអរគុណដល់បងប្អូនក្នុងហ្វេកប៊ុកនិងក្រៅហ្វេកប៊ុក មិត្តភក្តិ បងប្អូន អ៊ុំពូមីង ចៅក្រម មេធាវី ព្រះរាជអញ្ញា ក្រឡាបញ្ជី អ្នកសារពត៌មាន និយាយរួមទាំងអស់ ដែលជួយរកយុត្តិធម៌ជួនឪពុកនាងខ្ញុំផង បានបុណ្យណាស់បងប្អូនអើយដូចបានរស់ម្តងទៀតដូចបានជួយសង្រ្គោះជីវិតមនុស្សចំណាស់ម្នាក់អោយរស់សារជាថ្មី»។