មិនគួរអោយជឿ…ផ្ញើរប្រហុកទៅឲ្យមិត្តភក្ដិនៅអាមេរិក តែត្រូវបុគ្គលិកអាកាសចរណ៍ផ្ញើរត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើចមួយថា…!

ថៃ៖ ហួសចិត្ត ! ខ្ចប់ប្រហុកដាក់កែវយ៉ាងស្អាតផ្ញើរប្រហុកទៅឲ្យមិត្តភក្ដិនៅអាមេរិក តែបែរជាត្រូវបុគ្គលិកអាកាសចរណ៍រកឃើញ ហើយផ្ញើរត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើចមួយ។


វាពិតជារឿងដែលគួរឲ្យអស់សំណើចមួយដែលជនជាតិថៃផ្ញើរប្រហុកទៅឲ្យមិត្តភក្តិដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិមិនទាន់បានទទួលផង ប្រហុកក៏ត្រូវបានហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសបានផ្ញើត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពីមូលហេតុដោយសរសេរថា៖ «ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ»។

នៅលើផេកបង្ហោះមិនទាន់បានប៉ុន្មានផង មានអ្នកលេងហ្វេកប៊ុកបានចូលទៅ Commet និងស៊ែរបន្ដគ្នាយ៉ាងច្រើន អ្នកខ្លះអស់សំណើរហួសចិត្ត នេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ឆ្ងាញ់ទេតើ អ្នកខ្លះទៀតនិយាយថា សំណាងល្អហើយដែលមិនបើកគម្របធ្វើការពិសោធន៍រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងទេក្រុមហ៊ុនអាកាសចរណ៍ប្រាកដជារត់ជាន់ជើងគ្នាហើយ !!!