អានហើយហួសចិត្ត !! ខឹងប្តីលួចមានស្រី ប្រពន្ធក៏បានសងសឹកទៅវិញ ដោយនាំប្រុស ចូលសណ្ឋាគារសឹងរាល់យប់……….

ខឹងខុសខឹងខាត !! ខឹងប្តីលួចមានស្រី ប្រពន្ធក៏បានសងសឹកទៅវិញ ដោយនាំប្រុស ចូលសណ្ឋាគារសឹងរាល់យប់……….

តារា ​គ្រាន់​តែ​ជា​ក្មេង​ប្រុស​ក្រីក្រ មក​ពី​ស្រុក​ស្រែ ហើយ​ក៏​បាន​មក​ជោគជ័យ​ក្នុង​ទីក្រុង រហូត​ក្លាយ​​ជា​មោទនភាព​របស់​អ្នក​ភូមិ​ទាំង​មូល។ កាល​ពី​នៅ​ក្មេង គេ​អាច​ប្រលង​ជាប់​ចូល​រៀន​សាលា​ល្អ​ៗ និង​មហាវិទ្យាល័យ​ល្បី​បំផុត​ប្រចាំ​ប្រទេស ហើយ​ក្រោយ​ពី​រៀន​ចប់​ ក៏​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ធំ​មួយ និង​ទទួល​បាន​ការ​ដំឡើង​តំណែង​ជា​អ្នក​ចាត់ការ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ អ្វី​ដែល​ប្រសើរ​ថែម​ទៀត គេ​បាន​នារី​ល្អ​ម្នាក់​ដែល​មាន​ការ​អប់រំ​ខ្ពស់​មក​ធ្វើ​ជា​ភរិយា​ និង​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ថែម​ទៀត។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​គេ​ថា​ជា​មនុស្ស​ពូកែ និង​គួរ​យក​ធ្វើ​ជា​បុគ្គល​គំរូ។បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន គេ​ក៏​សុំ​ឲ្យ​ប្រពន្ធ​លា​ឈប់​ពី​ការងារ​ដើម្បី​យក​ពេល​មើល​ថែ​ការងារ​ផ្ទះ​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង។ រយៈ​ពេល​កន្លង​ទៅ​១០​ឆ្នាំ ​គេ​ក៏​មាន​អ្វី​សព្វ​គ្រប់​បែបយ៉ាង មិន​ថា​ផ្ទះ ឡាន តំណែង​នាទី​ក្នុង​ការងារ ឬ​មុខមាត់​ក្នុង​សង្គម។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ឡើយ។ គេ​តែង​គិត​ជា​និច្ច​ថា​បុរស​វ័យ​កណ្ដាល​ដែល​ទទួល​បាន​ជោគជ័យ មាន​លុយ​មាន​ឡាន​ច្រើន អ្វី​ដែល​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ការ​មាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​នោះ​គឺ​ការ​រក​ប្រពន្ធ​ថ្មី​ដែល​ស្អាត និង​មាន​វ័យ​ក្មេង​ជាង​ខ្លួន។

រឿងរ៉ាវ​ទាំង​អស់​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​ តារា ​សម្រេច​ចិត្ត​ចូល​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​មហាវិទ្យាល័យ ដែល​កម្មវិធី​សិក្សា​តម្រូវ​ឲ្យ​គេ​ចុះ​ធ្វើ​ការងារ​នៅ​តំបន់​ផ្សេង​ៗ រហូត​ធ្វើ​ឲ្យ​គេ​លែង​មាន​ពេល​មក​មើល​ថែ​ភរិយា និង​គ្រួសារ។ ប៉ុន្តែ​ភរិយា​របស់​គេ​ក៏​យោគយល់។ នាង​បំពេញ​តួនាទី​ជា​ភរិយា​បាន​យ៉ាង​ល្អ​បំផុត មិន​ដែល​រអ៊ូ ឬ​ជេរ​ប្ដី​មួយ​ម៉ាត់​ឡើយ។ តែ​ទោះ​យ៉ាង​ណា​នាង​ក៏​បាន​ដឹង​ក្នុង​ចិត្ត​ថា​ គេ​លួច​ទៅ​មាន​ប្រពន្ធ​ចុង​ខាង​ក្រៅ​ផ្ទះ ព្រោះ​អារម្មណ៍​គេ​ដែល​មាន​ចំពោះ​នាង​កាន់​តែ​តិច​ទៅ​ៗ​រហូត​ស្ទើរ​តែ​គ្មាន។ រហូត​ដល់​ថ្ងៃ​មួយ​គេ​ក៏​បាន​សុំ​ប្រពន្ធ​លែងលះ។

នាង​រន្ធត់ និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង ទើប​សួរ​ទៅ​ប្ដី​ថា ហេតុ​អ្វី​បាន​ជា​គេ​ចង់​លែងលះ​ ព្រោះ​ជីវិត​គូ​កន្លង​មក​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​សោះ។ គេ​ឆ្លើយ​ថា “បង​លែង​ស្រឡាញ់​អូន​ហើយ ប៉ុន្តែ​កុំ​បារម្ភ​ បង​នឹង​ឲ្យ​ផ្ទះ ឲ្យ​លុយ​អូន ប៉ុន្តែ​កូន​ប្រុស​ត្រូវ​នៅ​ជាមួយ​បង”។ ក្រោយ​ពី​គេ​និយាយ​ចប់ នាង​ក៏​អង្គុយ​ស្ងៀម​មិន​និយាយ​ស្ដី ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​​នាង​ក៏​អាច​ធ្វើ​ចិត្ត​បាន ព្រោះ​តែ​ពាក្យ​ថា “លែង​ស្រឡាញ់” ដែល​ប្ដី​របស់​នាង​និយាយ​មួយ​ម៉ាត់​នោះ គឺ​គ្រប់គ្រាន់​នឹង​ឲ្យ​នាង​បើក​ចិត្ត​បំភ្លេច​គេ​បាន។ ដូច្នេះ​នាង​ក៏​ព្រម​ស៊ីញេ​លែងលះ​តាម​ពាក្យ​អង្វរ​របស់​ស្វាមី ដោយ​មិន​បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​អ្វី​ច្រើន និង​រង់​ចាំ​រហូត​ដល់​កូន​ប្រុស​ធំ​ល្មម​ចូល​រៀន​ថ្នាក់​បឋម ទើប​ចេញ​រស់​ទៅ​នៅ​បែក​គ្នា​តាម​លក្ខខណ្ឌ​ដែល​បាន​សន្យា។

ក្រោយ​ពី​ប្រពន្ធ​សុខ​ចិត្ត​លែងលះ​ហើយ គេ​ក៏​កាន់​​តែ​ធ្វើ​ខ្លួន​អាក្រក់​លើស​ដើម ថ្ងៃ​ខ្លះ​ក៏​នៅ​តែ​ជាមួយ​ប្រពន្ធ​ចុង​ទាំង​យប់​ទាំង​ថ្ងៃ រហូត​មិន​ត្រលប់​មក​អើត​ផ្ទះ​សម្បែង។ តារា ទោះ​ជា​ពេល​ខ្លះ​មាន​អារម្មណ៍​អាណិត​ប្រពន្ធ តែ​ក៏​គិត​ថា​គេ​បាន​តបស្នង​នាង​ដាច់​ស្រេច​ហើយ​ក្នុង​ជីវិត​នេះ ហើយ​ប្រពន្ធ​ចុង​ក៏​និយាយ​ជាមួយ​គេ​រាល់​ថ្ងៃ​ថា “ផ្ទះ​មួយ​ខ្នង​គិត​ជា​លុយ​គឺ​ច្រើន​លាន​ណាស់ បង​ឲ្យ​គាត់​ហើយ​ ដូច្នេះ​មិន​មាន​អី​ជាប់​ជំពាក់​គ្នា​ទៀត​ទេ ហើយ​បង​ប្រាកដ​ឬ​អត់​ថា​ប្រពន្ធ​របស់​បង​នឹង​មិន​មាន​ប្រុស​ផ្សេង”។ គេ​សាក​គិត​មើល​ ក៏​យល់​ថា​អាច​ទៅ​រួច​ដែរ ទើប​ជួល​ឲ្យ​អ្នក​ស៊ើប​សម្ងាត់​ម្នាក់​មក​ជួយ​ស៊ើប​រឿងរ៉ាវ​របស់​ប្រពន្ធ​ខ្លួន ហើយ​ក៏​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង ពេល​អ្នក​ស៊ើប​ម្នាក់​នោះ​រាយការណ៍​ថា ឃើញ​ប្រពន្ធ​របស់​គេ​ចេញ​ចូល​សណ្ឋាគារ​ជាមួយ​បុរស​ចាស់​ម្នាក់។ គេ​មាន​អារម្មណ៍​ខឹង​ខ្លាំង ក៏​សម្រេច​ចិត្ត​ទៅ​រក​នាង​ដល់​សណ្ឋាគារ ដើម្បី​សង្ឃឹម​ថា​នឹង​ចាប់​បាន​នាង​ប្រព្រឹត្ត​នឹង​កន្លែង​តែ​ម្ដង។

ទៅ​ដល់​បន្ទប់​សណ្ឋាគារ​ភ្លាម គេ​គោះ​ទ្វា​ឮៗ រួច​ហើយ​ក៏​ទម្លាយ​ទ្វា​ចូល​ ព្រម​ទាំង​ទាញ​ទូរសព្ទ​ថត​រូប​ប្រពន្ធ​និង​បុរស​ចំណាស់​ទុក​ជា​ច្រើន​សន្លឹក តែ​ភ្លាម​នោះ​ដែរ​គេ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា​បុរស​ចំណាស់​ម្នាក់​នោះ​គឺ​ជា​ឪពុក​បង្កើត​របស់​គេ​ទៅ​វិញ។
ប្ដី​សួរ “ពុក​មក​ធ្វើ​អី​នៅ​ទី​នេះ?”ក្រោយ​ពី​នោះ​ប្រពន្ធ​របស់​គេ​ក៏​និយាយ​ឲ្យ​ស្ដាប់​ថា ពុក​របស់​គេ​​កំពុង​ឈឺ​ដោយ​ជំងឺ​បេះដូង​របស់​គាត់​បាន​រើ​ឡើង​វិញ ទើប​ត្រូវ​មក​ព្យាបាល​ខ្លួន​នៅ​ទីក្រុង ប៉ុន្តែ​ដោយ​បារម្ភ​ថា​កូន​ប្រុស​បាត់​សមាធិ​ក្នុង​ការ​រៀន​ក៏​ដូច​ជា​ការងារ ទើប​គាត់​សម្រេច​ចិត្ត​មក​ស្នាក់​នៅ​សណ្ឋាគារ​តូច​តាច​ក្បែរ​មន្ទីរ​ពេទ្យ​នេះ​ជំនួស​វិញ និង​សុំ​ឲ្យ​នាង​មក​មើល​ថែ​គាត់​ម្ដង​ម្កាល។នាង​និយាយ​ថា “បើ​ទោះ​ជា​ពួក​យើង​លែង​គ្នា ហើយ​ទំនាក់ទំនង​របស់​យើង​បាត់បង់​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​ទំនាក់ទំនង​ខ្ញុំ​ជាមួយ​ឪពុក​របស់​បង​មិន​ទាន់​បាត់​តាម​នោះ​ឡើយ ខ្ញុំ​បារម្ភ​ពី​ពុក​បង ទើប​ពេញ​ចិត្ត​នឹង​មក​ជួយ​មើល​ថែ។ ការ​ពិត​ខ្ញុំ​បាន​ដឹង​យូរ​មក​ហើយ​ថា​បង​​មាន​ស្រី គឺ​តាំង​ពី​មុន​បង​សុំ​ខ្ញុំ​លែងលះ​ទៅ​ទៀត”។ ពេល​នាង​និយាយ​ចប់ បុរស​ជា​ប្ដី​ក៏​លុត​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ​ដោយ​ស្លុត​ចិត្ត។បន្ទាប់​ពី​នោះ មេធាវី​របស់​ខាង​ភរិយា​ក៏​បាន​ប្រមូល​ភស្តុតាង​បង្ហាញ​ថា​តារា​មាន​សហាយ​ស្មន់​បញ្ជូន​ឲ្យ​តុលាការ។ តុលាការ​ក៏​សម្រេច​ប្រគល់​កូន​ប្រុស និង​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប្រពន្ធ។ ចំណែក​នៅ​កន្លែង​ធ្វើ​ការ គេ​ក៏​ត្រូវ​បាន​ផ្អាក​ពី​ការ​ឡើង​តំណែង និង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​សាខា​តូច​ជំនួស​វិញ។ មនុស្ស​ជា​ច្រើន​និយាយ​ថា “​គេ​ជោគជ័យ​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​ដោយ​សារ​បាន​បារមី​របស់​ប្រពន្ធ​ជួយ បើ​គេ​ថ្ងៃ​ណា​មួយ​គេ​លែង​មាន​ប្រពន្ធ គឺ​ជា​រឿង​ធម្មតា​ដែល​ភាព​ជោគជ័យ​គ្រប់​យ៉ាង​ត្រូវ​រលាយ​តាម​នោះ”។